CamNews

តារា 

ជាការពិតដែរទេថា តារាស្រីរូបនេះ មានមិត្តប្រុសជាតារាសម្តែងដូចគ្នា ហើយថែមទាំងសង្ហាទៀត?

កំសាន្ត ៖ នាង Baifern Pimchanok និងលោក Top Jaron គឺជាគូស្នេហ៍ថ្មីនៅក្នុងវិស័យសិល្បៈថៃ ដែលទើបតែបែកធ្លាយមួយរយៈពេលចុងក្រោយនេះ ។ 

ប៉ុន្តែជាក់ស្តែងនាង Baifern Pimchanok មិនបានបង្អួតភាពផ្អែមល្អែមរបស់ខ្លួនជាមួយនិង លោក Top Jaron ជាសាធារណៈនោះឡើយ ។ 

រីឯលោក Top Jaron កាលពីប៉ុន្មានថ្ងៃមុននេះបានបង្ហោះវីដេអូរបស់នាង Baifern Pimchanok នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន​ យ៉ាងផ្អែមល្អែមរហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរឡើយ ។ 


នាង Baifern Pimchanok តបជាមួយនឹងអ្នកកាសែតថា នាងក៏ភ្ញាក់ផ្អើលដែរ នៅពេលដែលមនុស្សដែលនាងស្រលាញ់បង្ហោះក្លឹបវីដេអូនោះគណនីអុិនស្រ្តាក្រាមរបស់លោកផ្ទាល់បែបនេះ ។ ជាងនេះទៅទៀត នាង Baifern Pimchanok បន្តថា លោក Top Jaron បានប្រាប់នាងថានឹងបង្ហោះវីដេអូមួយ ស្រាប់តែនិយាយមិនទាន់រួចពីមាត់ផង លោកក៏បង្ហោះវាភ្លាមតែម្តង ។ 

សម្រាប់ទំនាក់ទំនងរបស់តារាថៃទាំងពីរដួងនេះ នៅមិនទាន់ជាសង្សារពេញលក្ខណៈនៅឡើយទេ ព្រោះនាង Baifern Pimchanok បញ្ជាក់ថាវាហាក់បីដូចជាលឿនពេកចំពោះការហៅគ្នាថា មិត្តប្រុសមិត្តស្រី ។ ហើយអ្នកទាំងពីរសព្វថ្ងៃហៅគ្នាថា Bro និង Sis ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ siamdara


Tags: Baifern Pimchanok Top Jaron