CamNews

យល់ដឹង 

ទល់លាមក បើមិនព្រមព្យាបាលអាចបណ្ដាលឱ្យកើតបញ្ហាច្រើន! វិធីខាងក្រោមអាចជួយបាន!

អាការៈទល់លាមកគឺជាបញ្ហាដ៏សាមញ្ញមួយ ដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះ។ អាការៈនេះ បណ្ដាលមកពីភាពមិនប្រក្រតីនៃចលនាពោះវៀនធំ ដែលស្ថិតនៅក្នុងបំពង់រំលាយអាហារ។ នៅពេលចំណីអាហារ ធ្លាក់ទៅដល់ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធនោះចាប់ផ្ដើមកិនរំលាយអាហារ ប៉ុន្ដែជួនកាលសាច់ដុំប្រព័ន្ធរំលាយអាហារបែរជា ទៅច្រានបញ្ចេញលាមកទៅវិញ។ ហេតុផលនេះ បណ្ដាលឱ្យលាមករឹង ដែលធ្វើឱ្យពិបាកក្នុងការបន្ទោរបង់។

យោងតាមអ្នកជំនាញ អាការៈទល់លាមកមិនត្រឹមតែធ្វើឱ្យពិបាករសាប់រសល់ក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងនាំឱ្យអ្នកជំងឺព្រួយចិត្ដទៀតផង។ អាការៈទល់លាមក អាចបណ្ដាលឱ្យកើតជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា មហារីក បាយភ្នែក ជំងឺលើសឈាម រលាកសន្លាក់ ដុះខ្នែងពោះវៀន និងរោគប្រគ្រីវ

មូលហេតុចម្បង ដែលនាំឱ្យកើតអាការៈទល់លាមករួមមានដូចជា ការបរិភោគទឹកមិនគ្រប់គ្រាន់ សាច់ដុំពោះខ្សោយ និងបរិភោគចំណីអាហារកែច្នៃច្រើន។ មានឱសថ និងដំណោះស្រាវសុខភាពជាច្រើន នៅក្នុងទីផ្សារ ប៉ុន្ដែវិធីដ៏ងាយៗបំផុតដើម្បីព្យាបាលអាការៈទល់លាមកឱ្យជាសោះស្បើយ គឺប្រើរូបមន្ដធម្មជាតិ ដែលអាចរកបាននៅផ្ទះ។ វិធីធម្មជាតិទាំងនេះ អាចមានប្រសិទ្ធភាពអស្ចារ្យ ក្នុងការព្យាបាលអាការៈនេះឱ្យជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។ 

បរិភោគទឹកដើម្បីព្យាបាលទល់លាមក៖ រូបមន្ដធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងចំណោមរូបមន្ដទាំងឡាយ គឺទឹកនេះឯង។ ទឹកសម្រួលដល់ការធ្វើចលនាពោះវៀនធំ និងបន្ទន់លាមក។ ដើម្បីបង្ការបញ្ហានេះកុំឱ្យកើតឡើងម្ដងទៀត សូមបរិភោគទឹកឱ្យបានច្រើន និងបរិភោគឱ្យបានញឹកញាប់។ សូមកុំបរិភោគ ភេសជ្ជៈ ដែលមានជាតិហ្គាស ពីព្រោះភេសជ្ជៈទាំងនោះ មិនល្អសម្រាប់សុខភាពទេ និងធ្វើឱ្យអាការៈទល់លាមកកាន់តែធ្ងន់ធ្ងរថែមឡើង។ ការខ្សោះជាតិទឹក គឺជាមូលហេតុចម្បងមួយនៃអាការៈទល់លាមក ហើយទឹកនេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីព្យាបាលអាការៈនេះឱ្យជាសះស្បើយ។


ផ្លែឈើ៖ ផ្លែឈើមួយចំនួនដូចជា ប៉ោម សារី ស្វាយ ត្របែក ទំពាំងបាយជូរ និងល្ហុង ត្រូវបានគេចាត់ទុកថា ជារូបមន្ដធម្មជាតិដ៏អស្ចារ្យ ក្នុងការព្យាបាលអាការៈទល់លាមក។ វាដើរតួជាថ្នាំបញ្ចុះធម្មជាតិ ដ៏សកម្ម និងជួយសម្រួលដល់ចលនាពោះវៀនធំ។


ផ្ទី៖ ដោយសារវាពោរពេញទៅដោយជាតិសរសៃហ្វាយប័រ ផ្ទីនេះ ល្អប្រសើរសម្រាប់ព្យាបាលវិបត្ដិបំពង់រំលាយអាហារ។ ព្យាបាលទល់លាមករបស់អ្នកយ៉ាងងាយស្រួល ដោយទទួលទានទឹកផ្ទីមួយកែវជារៀងរាល់ថ្ងៃ។ ផ្ទីសម្បូរដោយជាតិសរសៃហ្វាយប័រ វីតាមីនC និងវីតាមីន K ដែលធ្វើឱ្យអ្នកស្រួលបន្ទោរបង់លាមក។


ទឹកក្រូចឆ្មារ៖ សូមបរិភោគទឹកក្រូចឆ្មារជាមួយទឹក និងអំបិលជាប្រចាំដើម្បីព្យាបាលការទល់លាមករបស់អ្នក។ ទឹកក្រូចឆ្មារសម្បូរដោយជាតិអាស៊ីដ ដែលអាចជួយសម្អាត បំពង់រំលាយអាហារ។


ទឹកឃ្មុំ៖ ទឹកឃ្មុំ ត្រូវបានគេចាត់ទុកថា ជារូបមន្ដធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ព្យាបាលទល់លាមកឱ្យជាសះស្បើយ។ គុណសម្បត្ដិជាថ្នាំបញ្ចុះ នៅក្នុងទឹកឃ្មុំ ជួយឱ្យចលនាពោះវៀនធំដំណើរការបានល្អប្រសើរ។ សូមបរិភោគទឹកឃ្មុំ ជាមួយនឹងទឹកឱ្យបានបីដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលទល់លាមក ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth


Tags: Faceline Cambodia