លោក Francois Hollande កាលពីម្សិលមិញនេះ បានទទួលជ័យជំនះលើប្រធានាធិបតិ Nicolas Sarkozy ក្នុងជុំទីពីរនៃការបោះឆ្នោតជ្រើសរើសប្រជានាធិបតិ និងក្លាយជាអ្នកដឹកនាំថ្មីរបស់បារាំង។
ទូរទស្សន៍បារាំងបានប្រកាសពីជ័យជំនះរបស់លោក Francois Hollande បន្ទាប់ពីមណ្ឌលបោះ
ឆ្នោតនានាបានបិទទ្វារនៅវេលាម៉ោង ២០យប់ កាលពីម្សិលមិញនេះ។ BBC បានរាយការណ៍ថា លទ្ធផលនៃការពិនិត្យរាប់សន្លឹកឆ្នោតបង្ហាញថា លោក Francois Hollande ទទួលបានជិត ៥២% នៃសម្លេងឆ្នោត រីឯលោក Sarkozy ទទួលបាន ៤៨,១% សម្លេង ដោយមានអ្នកចូលរួមបោះឆ្នោត
ប្រមាណជា ៨០%។
អ្នកគាំទ្ររបស់លោក Francois Hollande បានប្រមូលផ្ដុំគ្នានៅទីលាន Bastille ក្នុងក្រុងបារីស ដើម្បី
អបអរជ័យជំនះនេះ។
នៅទីក្រុង Tulle លោក Francois Hollande ថ្លែងថា លោកមានមោទនភាពណាស់ដោយបាននាំ
មកនូវក្ដីសង្ឃឹមសម្រាប់ប្រជាជន។ បន្ទាប់ពីថ្លែងសុន្ទរកថានៅក្រុង Tulle លោក Francois Hollande ក៏បានធ្វើដំណើរទៅកាន់បារីសដើម្បីថ្លែងអំណរគុណចំពោះអ្នកគាំទ្រទាំងអស់របស់លោក។
ចំណែកលោក Sarkozy វិញបានប្រកាសនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកបានទូរស័ព្ទ
ទៅកាន់លោក Francois Hollande ដើម្បីអបអរជ័យជំនះរបស់គូបដិបក្សនេះផងដែរ។ ប្រធានា
ធិបតិជិតចាកចេញពីតំណែងរូបនេះ ថ្លែងថា "ខ្ញុំទទួលខុសត្រូវចំពោះបរាជ័យនេះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE