សឹង្ហបុរី៖ កំពូលតារាសម្តែងទាំង ៣នាក់ លោក Jackie Chan, លោក Wakin Chau និងលោក Jonathan Lee ចូល រួមកម្មពិធីមូលនិធិសម្រាប់ ក្ដីស្រឡាញ់ពីតារាដោយមានការប្រគំតន្ត្រីសប្បុរសធម៌ព្រមទាំងទួលទានអាហារពេលល្ងាច ជាមួយគ្នា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ នៅឯរមណីយដ្ឋាន World Sentosa ប្រទេសសិង្ហបុរី ។ នេះបើតាមចុះផ្សាយ ពីគេហទំព័រ channelnewsasia នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ព្រឹត្តិការណ៍សប្បុរសធម៌នេះ មានគោលបំណង ដើម្បីស្វែងរកថវិកាឲ្យបាន៦ លានដុល្លារ ដែលត្រូវផ្តល់ជូនសហគមន៍ ចំនួន ៦ រួមមានៈ Sian Chay Medical Institution, Singapore Power Heartware Fund (for elderly services under Community Chest), Singapore University of Technology and Design (for its Scholarship Programme), ។ សីលធម៌សម្បុរសធម៌ និងមូលនិធិ VIVA សម្រាប់កុមារ ដែលមានជំងឺមហារីក និងជាការអបអរ ខួបកំណើតទី ៥០ របស់ប្រទេសសិង្ហបុរី។
មូលនិធិសម្រាប់ ក្ដីស្រឡាញ់ពីតារានេះ ធ្វើឡើងតាមរយៈការបរិច្ចាគ ជាសាច់ប្រាក់ការដេញថ្លៃ ចំណូលពីពិធីជប់លៀង នៅ អាហារពេលល្ងាច និងការប្រគំតន្ត្រី។ លោក Jackie Chan បាននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថា "ខ្ញុំរីករាយជា មួយក្ដីស្រឡាញ់ ដែលជាអំណោយទាន របស់ខ្ញុំ ទៅមិត្តភក្តិរបស់ខ្ញុំ នៅក្នុងប្រទេសសិង្ហបុរី ហើយការគាំទ្រសប្បុរសធម៌ គឺជាផ្នែកមួយដែលខ្ញុំស្រឡាញ់"៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល