CamNews

ភាពយន្ត 

សាច់​រឿង​កូរ៉េ​ថ្មី លើ​ទឹក​ដី​កា​ណា​ដា សម្ដែង​​ដោយ​​តួ​​ប្រុស ក្នុង​​រឿង​«Train to Busan» រំ​​ពឹង

(កូរ៉េ)៖ ខ្សែភាពយន្តភាគថ្មី របស់ទូរទស្សន៍​កូរ៉េ tvN បានចាប់ផ្តើម​ ធ្វើឲ្យទស្សនិកជន មានការរីករាយជាខ្លាំង នៅពេលដែលសាច់រឿង បង្ហាញពីការថតរបស់តារាប្រុសស្រី ដ៏ល្បីជាច្រើនដួង នៅលើទឹកដីកាណាដា។ លោក Gong Yoo និង នាង Kim Go Eun គឺជាតួឯកប្រុសស្រីក្នុង tvN drama Goblin អ្នកដឹកនាំរឿងបានជ្រើសរើស ទីតាំងដែលសក្តិសម សម្រាប់ការថតសាច់ រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ នៅក្រៅប្រទេស។

រូបថតជាច្រើន​ប៉ុស្តិ៍ បានបង្ហាញពីសកម្មភាពថត របស់តារាទាំងពីរ ដែលកំពុងជួបគ្នានៅក្បែរ កន្លែងបញ្ចុះសពមើលទៅពិតជាព្រឺព្រួច ណាស់បើទស្សនិកជន បានទស្សនាសាច់រឿងនេះ ពីដើមដល់ចប់។ ផលិតករនិយាយថា សាច់រឿងមួយចំនួនមើល ទៅអស្ចារ្យនិងទទួលបាន ការចាប់អារម្មណ៍ពីមហាជនក៏ អាស្រ័យលើទីតាំងថតដែរ ដូចជា ខ្សែភាពយន្តកូរ៉េ​ជាច្រើនរឿង ក៏ធ្លាប់បានថត នៅក្រៅ​ប្រទេសដែរដូចជា The K2, Descendants of the Sun និង Legend of the Blue Sea ដែលកំពុងថតគ្រោង នឹងដាក់បញ្ចាំង ផងដែរ។

ចំណែករឿង Goblin គឺជាគម្រោងដំបូង របស់តារាប្រុស Gong Yoo ថតនៅលើទឹកដីកាណាដានេះ ដែលលោករំពឹងថា នឹងទទួលបានជោគជ័យខ្លាំង ដូចសាច់រឿង Train to Busan អ៉ីចឹងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Westec Movie Eddie The Eagle The Conjuring 2