CamNews

ភាពយន្ត 

Jack Reacher រឿងថ្មីមួយទៀតរបស់តួអង្គនៅក្នុងរឿង Mission Impossible (Trailer Inside)

ជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់លោក​ Tom Cruise ដែលជាតួអង្គម្នាក់នៅក្នុងរឿង Mission Impossible។ លោក Tom Cruise ក៏ជាតារាប្រុសដែលមានតម្លៃខ្លួនថ្លៃផងដែរក៏ព្រោះតែលោកហ៊ានសំដែងឈុតឆាកគ្រោះថ្នាក់នៅក្នុងរឿងកន្លងមកដោយមិនចាំបាច់ត្រូវការ Stunt នេះក៏ជាផ្នែកមួយដែលធ្វើឲ្យលោកទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ។ ចំនុចមួយទៀតនោះគឺលោក Tom Cruise នៅតែមានភាពស្រស់សង្ហាទោះបីជាលោកមានវ័យចំណាស់ក៏ដោយ។ និយាយអំពីសាច់រឿងវាយប្រហារនេះវិញធានាថានឹងមិនខកបំណងនោះទេព្រោះមានឈុតឆាកវាយប្រហារតាំងពីដើមនៃសាច់រឿងតែម្តង។ កាលពីឆ្នាំ២០១២ Jack Reacher បានចេញភាគទី១របស់ខ្លួនម្តងរួចមកហើយមានហ្វេនមួយចំនួនធំបាននិយាយថា ភាគទី២នេះល្អមើលជាងកាលពីភាគ១ទៅទៀត។ រឿងបែបសើបអង្កេតវាយប្រហារបែបនេះពិតជាត្រូវចិត្តទស្សនិកជននៅប្រទេសកម្ពុជាជាក់ជាមិនខាន។ កុំភ្លេចណា Jack Reacher មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។



ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។




ប្រភព ៖ Westec Media Limited



Tags: Westec Movie Eddie The Eagle The Conjuring 2 Jack Reacher Never Go Back