CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង

ព័ត៌មានអន្តរជាតិ  ៖    រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក បានអះអាងអោយដឹងថា យ៉ាងហោច
ណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត  ខណៈជាង ៤០  នាក់ផ្សេងទៀត បានទទួលរង
របួសធ្ងន់ និងស្រាល បន្ទាប់ពីមានករណីផ្ទុះនៅឯរោងចក្រផលិតស្ករមួយកន្លែង មានទីតាំង
នៅជិតក្រុង Ciudad Juarez ។

យ៉ាងណាមិញ​​    បើយោងតាមសម្តីលោក​ Fernando Mota ជាអគ្គនាយក ទទួលបន្ទុកការ
ការពារជនស៊ីវិល បានគូសបញ្ជាក់បន្ថែមអោយដឹងថា  មន្រ្តីពន្លត់អគ្គីភ័យបានប្រទះឃើញ
សាកសពនៅខាងក្នុងរោងចក្រផលិតស្ករ Dulces Blueberry មិនត្រឹមតែប៉ុណ្ណោះ ក៏បានរក
ឃើញថាមានមនុស្ស ៦ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ផងដែរ។

ដោយឡែក ប្រភពសារព័ត៌មានបន្ថែមថា នៅមានបុគ្គលិកជាអ្នកបំរើការងារផ្សេងទៀតនៅ
តែបន្តបាត់ខ្លួននៅឡើយ  ខណៈពេលដែលគេជឿថា  អាចនៅជាប់គាំងនៅក្នុងសំណង់អា
គាររោងចក្រ    ។  គួរំឭកផងដែរថា បើយោងតាមសម្តីលោក Ismael Bouchet ជាបុគ្គលិក
បានអះអាងអោយដឹងថា  នៅជុំវិញនៃតំបន់នៃការផ្ទុះឡើងនោះ   គេមានចំហាយក្លិនជាតិ
អាស៊ីដជាខ្លាំង។

គួរបញ្ជាក់ផងដែរ   បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មខាងលើនេះ  ក្រុមមនុស្ស
ដែលជាជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល  ក្នុងស្រុកមួយកន្លែង ដោយឡែក
មូលហេតុដែលនាំអោយមានការផ្ទុះឡើងនោះ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះ
ទេ ពោលគឺ ស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេតរបស់មន្រ្តីជំនាញនៅឡើយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

-  ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ

- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រសោះ

- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ

- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Mexico Explode Sweet Factory Blast