CamNews

តារា 

រូបថតជាច្រើនសន្លឹករបស់ នាង Kimberly យំស្ទើរសន្លប់ម្តងទៀត ខណៈពេលកំពុងដង្ហែសព្វឪពុកទៅបូជា

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីលោក Hans Woltemas បានស្លាប់បាត់បង់ជីវិតទៅ គ្រួសាររបស់នាង Kimberly ក៏បានរៀបចំធ្វើពិធីបុណ្យសពយ៉ាងអធិកអធម ទៅតាមប្រពៃណី ដោយក្នុងនោះយើងសង្កេតឃើញមានវត្តមាន របស់តារាប្រុសស្រីល្បីៗជាច្រើននាក់នៅក្នុងប្រទេសថៃ បាននាំគ្នាមកចូលរួមកម្មវិធីបុណ្យ និងសម្តែងភាពសោកស្តាយជាមួយនាង Kimberly ។

ទន្ទឹមនឹងនេះដែរការប្រារព្ធធ្វើពិធីបុណ្យអស់រយៈពេល ៧ ថ្ងៃកន្លងរួចមកហើយនោះ ហើយគិតមកដល់ត្រឹមនៅថ្ងៃទី៣ធ្នូនេះ ក៏ត្រូវដល់ពេលវេលាកំណត់ នៃការបូជាសពរបស់លោក Hans Woltemas ដែលនឹងត្រូវធ្វើពិធីបូជាសពនៅក្នុងបរិវេណវត្ត Phrasri Mahathat Woramahawihan វេលាម៉ោង ៤ រសៀល ថ្ងៃសៅរ៍ ទី​ ០៣ នេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា រូបថតជាច្រើនសន្លឹករបស់ នាង Kimberly យំស្ទើរសន្លប់ម្តងទៀត ខណៈពេលកំពុងដង្ហែសព្វឪពុកទៅបូជា ដោយសារតែខ្លួននៅមិនទាន់ទទួលយកការពិតបានថា​ មនុស្សដែលជាទីស្រលាញ់ត្រូវបានចាកចេញមួយរំពេចបែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Hans Woltemas ដែលជាឪពុករបស់នាង Kimberly បានទទួលមរណៈភាពកាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៦ នេះ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់នាង Kimberly និងចូលរួមលើកទឹកចិត្ត និងសម្តែងការសោកស្តាយដល់តារាស្រីរូបនេះផងដែរ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Yaya Margie Mint Mark prin