CamNews

យល់ដឹង 

ប្រើគ្រាប់អង្កាំ ដើម្បីកែច្នៃវ៉ែនតាហួសសម័យ ឱ្យ​ទៅ​ជា​វ៉ែន​តា​ប្រណិត

អ្នកពិតជាអាចកែលំអវ៉ែនតាខ្មៅកញ្ចាស់របស់ខ្លួន ដើម្បីធ្វើឱ្យវាក្លាយជារបស់ដែលលេចធ្លោ
និងទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ដោយគ្រាន់តែឆ្លងកាត់វិធីសាស្ដ្រប៉ុន្មាន
ជំហានតែប៉ុណ្ណោះ។


ទន្ទឹមនឹងសម្ភារៈទាន់សម័យដទៃ វ៉ែនតាខ្មៅ ក៏ជារបស់ដែលមិនអាចខ្វះបានសម្រាប់នារីជំនាន់នេះ
ហើយជាងនេះ មាននារីភាគច្រើន ពេញចិត្តនឹងការប្រើប្រាស់វ៉ែនតាដែលមានរចនារូបរាង ប្លែកៗ
ត្រូវបានគេផលិតឡើងជាច្រើនប្រភេទ ប៉ុន្ដែ ការរត់តាមសម្ភារៈគឺជារឿងមួយដែលធ្វើឱ្យយើងមាន
ការខាតបង់ប្រាក់កាសច្រើន ដូច្នេះ វិធីល្អបំផុតគឺការកែច្នៃវ៉ែនតាកញ្ចាស់ ឱ្យទៅជាវ៉ែនតាដែលមាន
រូបរាងថ្មី ស្រស់ស្អាត និងប្លែកភ្នែក ដោយប្រើប្រាស់គ្រាប់អង្កាំ ឬផ្កាជ័រ។

សូមស្វែងយល់អំពីវិធីកែច្នៃវ៉ែនតាចាស់ ឱ្យទៅជាវ៉ែនតាដ៏គួរឱ្យស្រឡាញ់ ដោយប្រើគ្រាប់អង្កាំ
ដូចខាងក្រោម ៖


ជំហានទី ១ ៖ នៅមុនពេលប្រើកាវបិទគ្រាប់អង្កាំទៅលើវ៉ែនតា ចូរយកចន្ទៀសស្រួច ដៅកន្លែង
ដែលត្រូវដាក់គ្រាប់អង្កាំ។


ជំហានទី ២ ៖ បន្ដក់កាវបន្ដិច ទៅលើក្រដាស់រឹង។


ជំហានទៅ ៣ ៖ ប្រើសំឡីត្បារត្រចៀក ផ្ដិតកាវ រួចផ្ដិតបន្ដទៅលើគ្រាប់អង្កាំ ។


ជំហានទី ៤ ៖ ប្រើចន្ទៀសកៀប និងដាំគ្រាប់អង្កាំទៅលើកន្លែងដែលបានដៅសញ្ញាពីមុន។


ជំហានទី ៥ ៖ បន្ដធ្វើបែបនេះរហូតដល់ បានសម្រេចទៅតាមការរចនាដំបូងរបស់អ្នក។


ធ្វើបានដូច្នេះ អ្នកនឹងមានវ៉ែនតាផ្ទាល់ខ្លួន ដែលមានរចនាប្លែក គ្មានពីរលើលោក!


ក្រៅពីអង្កាំ អ្នកក៏អាចប្រើប្រាស់ផ្កាជ័រ ដើម្បីកែច្នៃវ៉ែនតាកញ្ចាស់របស់អ្នក ឱ្យទៅជាវ៉ែនតាប្រណិតបំផុត។



ដោយ ៖ តារា
ប្រភព ៖ NS


Tags: how to refresh old glasses glasses fashion beauty beads