ព័ត៌មានអន្តរជាតិ ៖ ក្រុមជើងកាង ដែលគេអាចហៅឈ្មោះបានថា ជាក្រុមបិសាចជញ្ជក់ឈាម មាន សមាជិក ដល់ទៅ ៧ រូប មកទល់នឹងបច្ចុប្បន្ននេះ ត្រូវបានក្រុមមន្រ្តី ប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបាន ហើយ ទាក់ទិនពីបទ សម្លាប់បេក្ខភាព អតីតបវរកញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា កាលពីឆ្នាំ ២០០៤ និងជាតារាស្រី ល្បីផ្នែកទូរទស្សន៍ នាពេលបច្ចុប្បន្ន ដូចគ្នាដែរនោះ ។
គួរបញ្ជាក់ផងដែរថា ករណីសម្លាប់លើកនេះ មិនត្រឹមតែសម្លាប់ តារាស្រីរូបនេះ នោះទេ តែក៏បាន សម្លាប់អតីតស្វាមី ជនជាតិអង់គ្លេសរបស់នាង ផងដែរ ដោយនៅក្នុងនោះ បានបាញ់សម្លាប់នៅពី មុខកូនស្រីតូចវ័យ ៥ ឆ្នាំរបស់ពួកគេ ។ ទីភ្នាក់ងារ សារព័ត៌មានបរទេស nbcnews អះអាងអោយ ដឹងថា ជនរងគ្រោះរូបនេះ មានឈ្មោះ នាង Monica Spear ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល អះអាងបន្តអោយដឹងថា ករណីបាញ់សម្លាប់ ស្រីស្អាត ជាតារាល្បីទូរទស្សន៍ម្នាក់នេះ អាចកើតឡើង ទៅបាន បន្ទាប់ពីមានការវាយប្រហារ ដោយបាញ់ បោះ គ្រាប់ពិត ខណៈពេល ដែលមានការចេញធ្វើសកម្មភាព ឆក់ប្លន់ អំឡុងពេលដែល រថយន្ត របស់នាង បានខូចទៅតាមបណ្តោយផ្លូវហាយវេ ក្នុងក្រុង Puerto Cabello ប្រទេស វ៉េណេស៊ុយអេឡា ។
មិនត្រឹមតែប៉ុណ្ណោះ បើតាមការគូសបញ្ជាក់ ពីរបាយការណ៍ រាយការណ៍ អោយដឹងថា ករណី បាញ់ សម្លាប់លើកនេះ បានបណ្តាលអោយនាង និងអតីតស្វាមី របស់នាងស្លាប់ នៅពីមុខកូនស្រីតូចវ័យ ៥ ឆ្នាំរបស់ខ្លួន ។ ក្រោយពីមានករណី បាញ់បោះ សម្លាប់ ខណៈចេញធ្វើសកម្មភាពលើកនេះ បញ្ហាសន្តិ សុខនៅក្នុងតំបន់ ត្រូវបានរកអោយឃើញថា ត្រូវតែមានការរឹតបន្តឹង បន្ថែមលើសពីនេះ ទៅទៀត ដើម្បីជាប្រយោជន៍រួម ដល់សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ស៊ីវិល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............