CamNews

ព័ត៌មានអន្តរជាតិ 

បាញ់សម្លាប់ អតីតបវរកញ្ញាឯក វ៉េណេស៊ុយអេឡា នៅពីមុខ កូនស្រីតូច របស់នាង

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ កាលពី វេលាល្ងាច ថ្ងៃម្សិលមិញនេះ បាន ចេញផ្សាយ អត្ថបទអោយដឹងថា​ បេក្ខភាព ដែលជា អតីត បវរកញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា រួម ទាំងស្វាមី ដែលជា ជនជាតិ អង់គ្លេស របស់នាង ត្រូវបាន ឧក្រិដ្ឋជន លបបាញ់សម្លាប់ ស្លាប់នៅពីមុខ កូនស្រីតូច វ័យ ៥ ឆ្នាំរបស់ពូកគេ ។

ប្រភព បន្តថា ជនរងគ្រោះ ដែលជា បេក្ខភាព អតីត បវរកញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា រូបនេះ មានឈ្មោះ Monica Spear ខណៈពេល ស្វាមី ជាជនជាតិ អង់គ្លេសរបស់នាង មានឈ្មោះ Thomas Henry Berry ពួកគេ ទាំងពីរនាក់ ត្រូវបានក្រុមចោរ បាញ់សម្លាប់ អំឡុងពេល​​ ដែលមានការចេញធ្វើ សកម្មភាព ឆក់ប្លន់ នៅតាមដងផ្លូវ ។

រដ្ឋាភិបាល ប្រចាំតំបន់ បានគូសបញ្ជាក់អោយដឹងថា ប្តីប្រពន្ធមួយគូនេះ ត្រូវបានរកអោយឃើញថាបាន ស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្ត ក្នុងក្រុង Puerto Cabello ប្រទេស វ៉េណេស៊ុយអេឡា ។ ផ្ទុយទៅវិញ កូនស្រីវ័យ ៥ ឆ្នាំ របស់ពួកគេ មិនបានស្លាប់បាត់បង់ ជីវិត​ នោះទេ រំពេចនោះ ក៏មានការបញ្ជូននាងទៅ កាន់មន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ បន្តអោយដឹងថា ករណី បើកការវាយប្រហារ ឆក់ប្លន់ ពីសំណាក់ ក្រុមឧក្រិដ្ឋជន រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សា បាញ់បោះយ៉ាងដូច្នេះ អាចកើតឡើងទៅបាន ខណៈ ពេលដែលរថយន្តរបស់ពួកគេខូច និងអង្គុយរង់ចាំ រថយន្តមកសណ្តោង តែជាអកុសល ក៏បានកើតមាន ឡើងនូវ សោកនាដកម្មនេះផ្ទាល់ តែម្តង។

គួររំឭកផងដែរថា នាង Spear កាលពីពេលអតីតកាល​កន្លងទៅនេះ នាងបានជាប់ជ័យលាភី ជាបវរ កញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា នៅក្នុងអំឡុងឆ្នាំ ២០០៤ ខណៈពេលដែល មកទល់នឹងបច្ចុប្បន្ន ភាពនេះ នាងគឺជាតារាទូរទស្សន៍ល្បីមួយរូប ប្រចាំប្រទេស កំណើតរបស់ខ្លួន៕

ប្រែសម្រួល ៖​កុសល
ប្រភព ៖ ស្កាយ


Tags: Venezuela Int news Unt news Viral video Beauty Miss beauty Miss Queen