បាតុកម្មដ៏ក្តៅគគុក ប្រឆាំងប្រទេសជប៉ុន បានផ្ទុះឡើងនៅតាមក្រុងនានារបស់ចិន ក្នុងថ្ងៃ
អាទិត្យ ដែលជាថ្ងៃទីពីរនៃការតវ៉ាដែលក្លាយជាហិង្សា ខណៈរដ្ឋាភិបាលកំពុងរកវិធីដោះ
ស្រាយបញ្ហាជាច្រើន នៅមុនការស្នងតំណែងថ្នាក់ដឹកនាំនៃប្រទេសនេះ។
បាតុកម្ម តវ៉ាលើបញ្ហាប្រជុំកោះដែលប្រទេសចិន និងជប៉ុនបានទាមទារ បានផ្ទុះឡើងនៅ
ក្នុងក្រុងប៉េកាំង និងក្រុងជាច្រើនទៀតកាលពីថ្ងៃសៅរ៍ នៅពេលដែលក្រុមបាតុករ ឡោម
ព័ទ្ធស្ថានទូតជប៉ុន ដោយគប់ដុំថ្ម ពងមាន់ និងដប ខណៈដែលក្រុម ប៉ូលិសប្រឆាំងកុបកម្ម
ដែលប្រដាប់ដោយខែល និងដំបងគ្រប់ដៃ មានវត្ដមាននៅកន្លែងកើតហេតុ ។
ក្រៅពីក្រុងប៉េកាំង ក៏នៅមានក្រុងដទៃទៀតរបស់ចិន គេឃើញក្រុមបាតុករ បានចូលលួច
របស់របរនៅតាមហាងទំនិញ និងបានវាយប្រហាររថយន្តជនជាតិជប៉ុនផងដែរ។
ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា ក្រុមអ្នកតវ៉ាមួយចំនួន បានទម្លាយចូលទៅក្នុងរោងចក្រ
របស់ជប៉ុន រាប់សិបកន្លែង នៅក្នុងក្រុង Qingdao ទៀងផង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT