CamNews

ជីវិតរស់នៅ 

បណ្ដាប្រទេសយកពន្ធលើប្រាក់ចំណូលច្រើនបំផុត ក្នុងពិភពលោក

ពន្ធលើប្រាក់ចំណូលនៅអាមេរិក ខ្ពស់បំផុតគឺ ៣៥%  ប៉ុន្ដែប្រទេសនេះមិនទាន់មានឈ្មោះនៅ
ក្នុង Top 10 នៃប្រទេសដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោកនោះទេ។

ខាងក្រោមនេះគឺជាបណ្ដាប្រទេសដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក៖

អៀរឡង់

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៤៨%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥០.៤០០ដុល្លារ

កម្រិតពន្ធលើប្រាក់ចំណូលនេះ ខ្ពស់ជាងច្រើនបើធៀបទៅនឹង ៤០% នៅក្នុងតំបន់អ៊ឺរ៉ុបខាងជើង។
KPMG បានអោយដឹងថា អ៊ឺរ៉ុបខាងជើងគឺជាតំបន់ដែលយកពន្ធលើប្រាក់ចំណូលខ្ពស់ជាងគេទីពីរ
ក្នុងលោក។

 

ហ្វាំងឡង់

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៤៩%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៤៩.០០០ដុល្លារ

ច្បាប់យកពន្ធខាងលើនេះ ត្រូវបានគេអនុវត្តចំពោះបុគ្គលណាដែលរកបានប្រាក់ចំណូលចាប់ពី
៩១.០០០ដុល្លារ។ កាលពីឆ្នាំ ២០០៤ ការយកពន្ធលើប្រាក់ចំណូលនៃប្រទេសនេះបានកើនឡើង
ដល់ ៥៣,៥% ប៉ុន្ដែក្រោយមក វាក៏ថយចុះ ដោយសារតែកម្រិតអតិផរណាមានការកើនឡើងច្រើន។

អង់គ្លេស

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥២.៣២០ដុល្លារ

កាលពីឆ្នាំ ២០១០ អង់គ្លេសបានដំឡើងពន្ធលើប្រាក់ចំណូលដល់ ៥០% ប៉ុន្ដែ កាលពីខែមិនា
កន្លងទៅ រាជរដ្ឋាភិបាលនៃប្រទេសនេះបានប្រកាសថា​នឹងបន្ថយពន្ធមកនៅត្រឹម ៤៥% ចាប់ពីខែ
មេសា​ ឆ្នាំ ២០១៣។

ជប៉ុន

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥៣.២០០ដុល្លារ

ពន្ធលើប្រាក់ចំណូលនៅជប៉ុនរួមមានពីរផ្នែក ជាមួយនឹងកម្រិតពន្ធខ្ពស់បំផុតគឺ ៤០% ចំពោះ
ប្រាក់ចំណូលចាប់ពី ២១៧.០០០ដុល្លារ បូកជាមួយពន្ធមូលដ្ឋាន ១០%ទៀត។

ប៊ែលហ្សាម(Belgium)

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥២.៧០០ដុល្លារ

អាត្រាពន្ធខ្ពស់បំផុតនៅប្រទេសប៊ែលហ្សាមត្រូវបានគេអនុវត្តចំពោះអ្នកដែលរកប្រាក់ចំណូល
បានចាប់ពី ៤៦.៩០០ដុល្លារឡើងទៅ។

អ្នកពលកម្មនៅប្រទេសនេះត្រូវបង់ពន្ធសន្ដិសុខ ១៣% ពន្ធនៅមូលដ្ឋាន ១១% ពន្ធលើតម្លៃទ្រព្យ
កើនឡើង ១៦,៥% ឬ ៣៣%។

អូទ្រីស

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥០.៧០០ដុល្លារ

អាត្រាពន្ធនេះត្រូវបានអនុវត្តចំពោះអ្នកដែលមានប្រាក់ចំណូលចាប់ពី ៨០.០០០ដុល្លារឡើងទៅ។

ថ្មីៗនេះ រដ្ឋាភិបាលអូទ្រីសបានព្រមព្រៀងជាមួយរដ្ឋាភិបាលស្វីសក្នុងការយកពន្ធលើប្រាក់បញ្ញើ
របស់ប្រជាជននៅធនាគារស្វីស។ តាមរយៈនេះ ប្រាក់បញ្ញើនោះនឹងត្រូវបានយកពន្ធចាបពី ១៥%
ទៅ ៣៨%។

ហូឡង់

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥២%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥៧.០០០ដុល្លារ

ជនជាតិហូឡង់ក៏ត្រូវបង់ពន្ធលើអចលនទ្រព្យចាប់ពី ៤៧០ ដល់ ៨០០ដុល្លារ ទន្ទឹមនឹងនេះក៏ត្រូវ
បង់ពន្ធលើតម្លៃទ្រព្យកើនឡើង ២៥% ពន្ធលើការលក់ដូរដីធ្លី និងពន្ធលើការទទួលមរតកចាប់ពី
១០ ទៅ ៤០%។

ដាណឺម៉ាក

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៥,៤%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៦៤.០០០ដុល្លារ

ពន្ធខាងលើនេះត្រូវបានអនុវត្តលើអ្នកដែលមានប្រាក់ចំណូលចាប់ពី ៧៦.០០០ដុល្លារឡើងទៅ។

ស៊ុយអែត

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៦,៦%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៤៨.៨០០ដុល្លារ

អាត្រាពន្ធខ្ពស់បំផុតនេះត្រូវបានអនុវត្តលើប្រាក់ចំណូលចាប់ពី ៨១.០០០ដុល្លារឡើងទៅ។ ក្រៅ
ពីនេះ អ្នកពលកម្មត្រូវបង់ ៤.៣០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ពន្ធសន្ដិសុខ ទន្ទឹមនឹងពន្ធ ៣០% ត្រូវ
បង់សម្រាប់ប្រាក់ចំណូលពីការវិនិយោគ ពន្ធអចលនទ្រព្យបង់អោយមូលដ្ឋាន ៩៦០ដុល្លារក្នុងមួយ
ឆ្នាំ បូករួមជាមួយពន្ធ ០,៧៥% លើតម្លៃអចលនទ្រព្យ។

Aruba

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៨,៩៥%
ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ មិនច្បាស់

Aruba គឺជាតំបន់មួយក្នុងប្រទេសហូឡង់ ជាកន្លែងដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុត
ក្នុងពិភពលោក។ នេះគឺជាតំបន់តែមួយគត់នៅទ្វីបអាមេរិកដែលមានឈ្មោះនៅក្នុងបញ្ជីនេះ៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ Zing


Tags: បណ្ដាប្រទេសយកពន្ធលើប្រាក់ចំណូលច្រើនបំផុត ក្នុងពិភពលោក