CamNews

គ្រោះថ្នាក់ 

បុរសវ័យ ៣៣ ឆ្នាំ កើតជំងឺចម្លែក បណ្តោយខ្លួនមិនព្រម ធ្វើការវះកាត់ទុកឲ្យ ពោះឡើងដល់ទៅ ១៥ គីឡូ

ប្លែកៗ ៖ បុរសម្នាក់ត្រូវទទួលយក ការវះកាត់ដើម្បី យកចេញនូវ សាច់ដែលបង្កមេរោគ នៅក្នុងពោះរបស់គាត់ ។ 

លោក Zhang Cheng (ហើយនេះ មិនមែនជាឈ្មោះពិតប្រាកដរបស់លោកទេ) ហើយសព្វថ្ងៃនេះ លោកមានវ័យ ៣៣ ឆ្នាំ ។

លោក Zhang Cheng បានធ្វើការសម្រេចចិត្តដើម្បីមកកាន់ មន្ទីរពេទ្យនៅឯ Chengdu Military General Hospital កាលពីថ្ងៃដើម្បីធ្វើការវះកាត់ យកសាច់ដែលនៅក្នុងពោះរបស់គាត់ចេញ ។ 



ជាក់ស្តែងណាស់ លោក Zhang បានកត់សម្គាល់ដោយត្រលប់ទៅកាលពីឆ្នាំ ២០០៤​​ វិញ ដោយលើកឡើងថា កាលនោះគាត់មិនបានសម្រេចចិត្ត ដើម្បីទទួលយកការព្យាបាល រហូតដល់ពោះរបស់គាត់ ឡើងរហូតទៅដល់ ១៥ គីឡូ ។ 



ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Tencent បានឲ្យដឹងថា លោក Zhang បាននិយាយថា ការវះកាត់ដែលមានរយៈពេល​ ៦ ម៉ោងនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយតម្រូវឲ្យអ្នកជំនាញ ៣ នាក់ដើម្បីធ្វើការវះកាត់ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោក Zhang កំពុងតែស្នាក់នៅក្នុង អង្គភាពមួយដើម្បី ធ្វើការថែទាំឲ្យបានដិតដល់ នឹងពិនិត្យមើលស្ថានភាពជំងឺ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist


Tags: Zhang Cheng Surgery Chengdu