CamNews

សម្រស់ 

បុរសមានទម្ងន់ ១៣៤ គីឡូក្រាម ក្លាយជាប្រុសស្អាត ដោយសារកាំបិត

ការវះកាត់​កែ​សម្ផស្ស បាន​ជួយ​ឱ្យ​បុរស​ម្នាក់​ដែលមាន​ដើមទ្រូងរ​យី​រយាក និង​មុខមាត់​អាក្រក់ ក្លាយជា​បុរស​សង្ហា​ម្នាក់ មិន​ចាញ់​តារា​ប៉ុន្មាន​នោះទេ។

ដោយសារ​តែមាន​ដើមទ្រូងរ​យី​រយាក ពិបាក​មើល​ខ្លាំងពេក ទើប​បុរស​ឈ្មោះ Park Jung Bae អាយុ ២១ឆ្នាំ នៅ​កូរ៉េខាងត្បូង ត្រូវ​រង​ការពេបជ្រាយ​ពី​មនុស្ស​នៅ​ជុំវិញ។ អស់​រយៈពេល​យ៉ាងយូរ បុរស​ម្នាក់នេះ បានរស់នៅ​ដោយ​ការ​អាម៉ាស់ និង​ស្អប់​ខ្លួនឯង​ជាទីបំផុត។


រូបរាង​អាក្រក់​របស់ Park Jung Bae ធ្វើឱ្យ​គាត់​មានការ​ពិបាកចិត្ត

Park Jung Bae ថ្លែងថា ៖ “មុននេះ ខ្ញុំ​មាន​ទម្ងន់​ដល់​ទៅ ១៣៤ គីឡូក្រាម ដូច្នេះ ខ្ញុំ​ក៏បាន​រក​វិធី​បញ្ចុះទម្ងន់។ ប៉ុន្ដែ ក្រោយមក ដើមទ្រូង​របស់ខ្ញុំ ក៏បាន​ចាប់ផ្ដើម​ធ្លាក់រ​យី​រយាក ដូច​ស្ដ្រី​វ័យ​ចំណាស់។ ព្រោះតែ​ស្អប់​រាងកាយ និង​មុខមាត់​ដ៏​អាក្រក់​របស់ខ្លួន ខ្ញុំ​បាន​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្ទះ និង​មិន​ហ៊ាន​ជួប​មនុស្ស​ចម្លែក អស់​រយៈពេល ៥ឆ្នាំ” ។
 
នៅពេល​បានឃើញ​កូន​មាន​សភាព​ដូច្នេះ ម្ដាយ​របស់ Park Jung Bae ក៏បាន​ទៅរក​កម្មវិធី​និយាយ​អំពី​ការវះកាត់​កែ​សម្ផស្ស​របស់​កូរ៉េខាងត្បូង “Let’s Beauty”។ អ្នកស្រី​សង្ឃឹមថា បណ្ដា​គ្រូពេទ្យ​របស់​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​កូនប្រុស​របស់គាត់ មាន​រូបរាង​ស្អាត​ដូច​គេ​ដូច​ឯង។

ក្រោយពី​បាន​កែ​សម្ផស្ស Park Jung Bae ក្លាយជា​មនុស្ស​ផ្សេង​ម្នាក់ទៀត ដេ​ល​មាន​រូបរាង និង​មុខមាត់ មិន​ចាញ់​កំពូល​តារា

បន្ទាប់ពី​បាន​ឆ្លងកាត់ ការវះកាត់ ដូចជា​កែ​ច្រមុះ ធ្វើ​ធ្មេញ បូម​ខ្លាញ់​ដើមទ្រូង និង​ធ្វើ​មុខមាត់​ជាដើម Park Jung Bae បាន​ក្លាយជា​បុរស​ដ៏​ស្រស់​សង្ហា​ម្នាក់ ដូច​ទៅនឹង “ដង្កូវ​ក្លាយជា​មេអំបៅ” មិន​ចាញ់​កំពូល​តារា​កូរ៉េ​ប៉ុន្មាន​នោះដែរ។ ជាងនេះទៀត មនុស្ស​មួយចំនួន​យល់ថា មុខមាត់​របស់ Park Jung Bae មាន​ចំណុច​ជាច្រើន ដែល​ដូច​តារាចម្រៀង Shin Hye Sung (ក្រុម​ចម្រៀង Shinwa) និង Kim Hyung Jun (ក្រុម SS501) ទៀតផង។



ដោយ ៖ តារា
ប្រភព ៖ family



Tags: Park Jung Bae Korea beauty cosmetic surgery