CamNews

ព័ត៌មានអន្តរជាតិ 

ពីមនុស្សស្រីមិនស្អាត បងប្អូនស្រីភ្លោះពីរនាក់ បានក្លាយជាស្រីស្អាតគួរទាក់ទាញ បន្ទាប់ពីវះកាត់កែសម្ផស្ស

មនុស្សគ្រប់រូបដែលបានកើតមក ក្នុងពិភពលោកនេះ សុទ្ធតែប្រាថ្នាចង់បាននូវរូបសម្ផស្សស្រស់
ស្អាតសង្ហា។ កត្តានេះហើយ ដែលបានជុំរុញឲ្យអ្នកមានលទ្ធភាពមួយចំនួន ដែលសង្កេតឃើញ
ថា ខ្លួនឯងនៅមានកន្លែងខ្វះចន្លោះច្រើន មិនទាន់ស្អាតតាមចិត្តដែលចង់បាន បានសម្រេចចិត្តធ្វើ
ការវះកាត់កែសម្ផស្ស ដែលរឿងកែសម្ផស្សនេះ កំពុងតែទទួលបានការពេញនិយមខ្លាំង សម្រាប់
ពេលបច្ចុប្បន្ននេះ ជាពិសេស ក្រុមតារាៗ និងអ្នកមានទ្រព្យធន (មួយចំនួន) តែម្តង។

បច្ចេកទេសកែសម្ផស្ស ក្នុងពេលបច្ចុប្បន្ននេះ មានលក្ខណៈទំនើប និងរីកចំរើនយ៉ាងខ្លាំង។ ពោល
គឺស្ទើរតែអាចធ្វើតាមបាន គ្រប់តម្រូវការរបស់អតិថិជន។ វាអាចប្រែក្លាយមនុស្សម្នាក់ ដែលមាន
សម្រស់មិនស្អាត ទៅណាមកណា មិនមានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ ទៅជាមនុស្ស
ម្នាក់ដែលមានរូបសម្រស់ស្រស់ផូរផង់ គួរឲ្យភ្ញាក់ផ្អើល ដែលជាទីគយគន់ រាល់អ្នកផងទាំងពួង។

តួយ៉ាង ជាក់ស្តែង សម្រាប់ទស្សនិកជន នៃកម្មវិធីនៅបរទេសមួយដែលមានឈ្មោះថា Let's
Beauty បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមុខនៃការផ្លាស់ប្តូរ ៣៦០ ដឺក្រេ ស្តីពីរូប
សម្ផស្សរបស់បងប្អូនស្រីភ្លោះពីរនាក់ បន្ទាប់ពីពួកគេទាំងពីរ បានធ្វើការវះកាត់កែសម្ផស្សមក។

សូមទស្សនារូបសម្ផស្ស មុន និងក្រោយ របស់បងប្អូនស្រីភ្លោះ ពីរនាក់ខាងក្រោមនេះ ទាំង
អស់គ្នា៖

ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Office 2013 SP1 នឹងបង្ហាញខ្លួន នៅដើមឆ្នាំក្រោយ
- ក្មេងស្រីជំទើរម្នាក់ ដោះអាវអស់ពីខ្លួន លុតជង្គង់ សុំលុយកណ្តាលភ្លៀង (មានវីដេអូ)

- Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្អាត

- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch

- Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Twin sister beautiful surgery international news