CamNews

ព័ត៌មានអន្តរជាតិ 

ផែនដីនឹងត្រូវវិនាស នៅថ្ងៃនេះ?

ថ្ងៃនេះ ២១ ធ្នូ ឆ្នាំ ២០១២ ជាថ្ងៃមួយដែលត្រូវបានអ្នកស្រាវជ្រាវមួយក្ដាប់តូច បកស្រាយពី
ប្រតិទិនរបស់ជនជាតិ ម៉ាយ៉ាន ថា ជាថ្ងៃឆេះកប្ប ឬថ្ងៃ វិនាស របស់ផែនដី។ តើអ្នកជឿថា
វានឹងកើតមានឡើង ដែរ ឬទេ?

ឆ្លងកាត់មួយរយៈពេលយូរ​ តាំងពីក្រុមអ្នកស្រាវជ្រាវបានរកឃើញ ប្រតិទិនម៉ាយ៉ា មកដល់
ពេលនេះ គឺមានការបកស្រាយខុសៗគ្នាជាច្រើន ដែលភាពខុសគ្នានេះ ត្រូវបានគេបែងចែក
ចេញជាពីរផ្នែក ទីមួយគឺការបកស្រាយបែកអបិយជំនឿ និងទីពីរគឺបែបវិទ្យាសាស្ដ្រ។

ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានបកស្រាយថា ប្រតិទិន ម៉ាយ៉ា បានបង្ហាញពីពេលវេលា
យ៉ាងជាក់ច្បាស់នូវថ្ងៃចុងក្រោយនៃផែនដី ដោយយោងទៅទីបញ្ចប់នៃប្រតិទិនរបស់ម៉ាយ៉ា
នេះ។ ប្រការខាងលើនេះ   បាននាំឱ្យមានការបំប៉ោងសេចក្ដីកាន់តែច្រើនឡើងៗ ស្ដីអំពីការ
វិនាសនៃភពផែនដី ដោយមានការបញ្ជាក់យ៉ាងប្រាកដថា វានឹងកើតឡើងនៅថ្ងៃនេះ។ កត្តា
នេះហើយ បានធ្វើឱ្យមនុស្សមួយចំនួនតូច មានការភ័យខ្លាច ហើយអ្នកខ្លះក៏បានត្រៀមរបស់
របរ ត្រៀមអាហារ ឬទីសុវត្ថិភាព សម្រាប់ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ ដើម្បីគេចពីបញ្ហាធំៗដែល
អាចកើតមានឡើង។

ទោះជាយ៉ាងណាក៏ដោយ ក៏មានការបកស្រាយបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្ដ្រផងដែរ ដែល
ធ្វើឱ្យស្ថានភាពប្រសើរឡើងវិញ។ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់អាមេរិក បានរិះគន់ចំពោះការ
បកស្រាយ និងការបំប៉ោងសេចក្ដីរបស់មនុស្សមួយចំនួន ដែលថា ថ្ងៃទី ២១ធ្នូ ឆ្នាំនេះ គឺជា
ថ្ងៃវិនាសរបស់ផែនដី ដោយពួកគេបានលើឡើងថា ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ មិនមែនជាថ្ងៃចុង
ក្រោយរបស់ផែនដីនោះទេ ព្រោះក្រុមតារាវិទូ មិនបានរកឃើញបុព្វហេតុណាមួយដែលអាច
បង្កឱ្យមានគ្រោះថ្នាក់ដល់ភពផែនដី។ ម្យ៉ាងទៀត បើយោងទៅលើ ប្រតិទិនរបស់   ម៉ាយ៉ា
នេះដែរ ក្រុមអ្នកស្រាវជ្រាវសុទិដ្ឋិនិយម យល់ថា ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ គ្រាន់តែជាថ្ងៃបញ្ចប់
នៃប្រតិទិនរបស់ជនជាតិ ម៉ាយ៉ាន តែប៉ុណ្ណោះ។

យ៉ាងណាក្ដី រយៈពេលប៉ុន្មានខែកន្លងនេះ ហេតុការណ៍មួយចំនួនបានកើតឡើង ធ្វើឱ្យមនុស្ស
មានការភ័យខ្លាច ហើយអ្នកខ្លះក៏បានជឿជាក់លើថ្ងៃវិនាសនេះផងដែរ ដោយហេតុការណ៍មួយ
ចំនួននោះ មានដូចជា ព្យុះបុប្ផានៅហ្វីលីពីន និងផ្កាយព្រះគ្រោះ ហោះកាត់ផែនដី។ល។

សូមរង់ចាំមើល ថាតើថ្ងៃនេះមានអ្វីកើតឡើង? ​Camnews នឹងរាយការណ៍ជាបន្ដបន្ទាប់នូវហេតុ
ការណ៍ដែលអាចកើតមានឡើង នៅថ្ងៃនេះ។


ជនជាតិ ម៉ាយ៉ា ថា សូមកុំមានការភ័យព្រួយចំពោះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២

 

ដោយ ៖ សីហា