CamNews

ប្លែកៗ 

រូបភាពចម្លែកដែលគេជឿជាក់ថា ទាក់ទងនឹងវិនាសកម្មផែនដី


នៅពេលដែល Hector Siliezar បាននាំប្រពន្ធកូនទៅលេងទីក្រុងចាស់បូរាណរបស់ជនជាតិ
ដើម Mayan កាលពីឆ្នាំ២០០៩គាត់បានយកទូរសព្ទរបស់គាត់ថតរូវពីរ៉ាមីត El Castilloចំនួន
៣បុស្តិនៅពេលដែលមេឃស្រទំ។ ប្រាសាទពីរ៉ាមីត El Castilloនេះគេស្គាល់ថាជាប្រាសាទ
ដែលកសាងឡើងដើម្បីឧទ្ទិសដល់ទេវះរបស់គេគឺព្រះ Kukulkan។ ក្នុងរូប២សន្លឹកដំបូងដែល
គាត់បានថតយកមកនោះមិនមានអ្វីប្លែកក្រៅពីពពកខ្មៅរកភ្លៀងដែលនៅពីលើកំពូលប្រាសាទ
នោះទេ តែរូបទី៣គេសង្កេតឃើញថាមានពន្លឺពណ៌ស្វាយជះចេញពីកំពូលប្រាសាទឡើងទៅ
លើមេឃ ហើយក៏ដូចជាមានផ្លេកបន្ទោផងដែរ។ លោក Siliezarអ្នកដែលបានថតរូបនេះផ្ទាល់
បានប្រាប់ថាគ្មាននរណាគេបានឃើញទិដ្ឋភាពបែបនេះដោយផ្ទាល់ភ្នែកនោះទេសូម្បីតែប្រពន្ធ
កូនរបស់គាត់និងអ្នកនាំផ្លូវភ្ញៀវទេសចរណ៍ក៏ដូចជាអ្នកមកលេងដទៃទៀតរូបនេះវាជាប់តែនៅ
ក្នុងកាមេរាទូរសព្ទរបស់លោកតែប៉ុណ្ណោះ ហើយក៏មិនដែលមានរឿងបែបនេះកើតឡើងឡើយ។
រូបនេះត្រូវបានអ្នកវិភាគលើ Internetជាច្រើនបានយកទៅពិភាក្សាគ្នាលើបណ្ដាញហើយបាន
រំលឹកដល់ការទស្សន៍ទាយរបស់ជនជាតិដើម Mayanដែលគេបានទាយទុកថាពិភពលោកនិង
ត្រូវវិនាសនៅថ្ងៃទី២១ធ្នូ២០១២។ សំនួរនៅតែមានជានិច្ចដែលថាតើរូបពន្លឺដែលជះទៅលើ
មេឃនេះជាសញ្ញាពីព្រះឬម៉ាស៊ីនថតទូរសព្ទរបស់លោក Siliezar នោះខូច?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ wikileaksnews

Tags: earthdisastermayan