CamNews

ប្លែកៗ 

ឃើញប្ដីកំពុងដឹក​ស្រី​ថ្មី ប្រ​ពន្ធ​ហក់​ឡើង​​ដំបូល​រថយន្ត ទាំង​មិន​ខ្លាច​ស្លាប់ ផ្អើល​អស់​អ្នក​ដំណើរ

(កូឡុំប៊ី)៖ ​ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅកូឡុំប៊ី គឺស្ត្រីម្នាក់បានហក់ឡើង ដំបូលរថយន្តប្តីរបស់ខ្លួនយ៉ាងសាហាវ ដោយមិនខ្លាចគ្រោះថ្នាក់អ្វីឡើយ ខណៈ​ដែលនាងបានជួបប្តី កំពុងដឹកស្រីក្នុងរថយន្តនោះ។ សាក្សី​ដែលបានឃើញហេតុការណ៍ បាននិយាយថា គេឃើញស្ត្រីជាប្រពន្ធហក់ឡើង លើដំបូលរថយន្ត មិនឲ្យប្តីបើកចេញទៅឡើយ ហើយនាងបញ្ជាឲ្យប្តីចុះពីរថយន្ត ប៉ុន្តែបុរសជាប្តីមិនព្រមចុះ គឺគេគ្រាន់តែបើកបង្អួចកញ្ចក់រថយន្ត ជជែកជាមួយ ប្រពន្ធប៉ុណ្ណោះ។


ឃើញឱកាសល្អ ស្ត្រីជាប្រពន្ធសម្រូតខ្លួនចូល ទៅរកប្តីហើយក៏ទាញខ្សែក្រវ៉ាត់សុវត្ថិភាព ពីកៅអីរថយន្តប្តីចេញ និងបន្តឈ្លោះគ្នាសឹងតែបែកផ្សែង នៅលើរថយន្តនោះ ព្រមទាំងស្ទុះទៅរកស្ត្រី ដែលមកជាមួយប្តីទៀតផង។ វីដេអូដែលសាក្សីថតបាន សកម្មភាពប្តីប្រពន្ធឈ្លោះគ្នា​រឿងស្រី យកទៅបង្ហោះ លើប្រព័ន្ធអ៊ីនធឺណេតនេះ ក៏បានដាច់ត្រឹមប្រពន្ធប្រុងស្ទុះហក់ទៅរកស្រី ដែល​មកជាមួយប្តី ប៉ុន្តែមិនដឹងថាជម្លោះនេះ នឹងទៅជាយ៉ាងណាទៀតនោះទេ ព្រោះរូបភាពក៏បានបញ្ចប់ទៅ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Colombian Lightning Bogota