អាមេរិក៖ បន្ទាប់ពីចំណាយពេលដ៏រីករាយជាមួយគូស្នេហ៍បានប៉ុន្មានថ្ងៃនៅទីក្រុង ប៉ារីស Selena Gomez ហាក់ដូចជាមិនមានអារម្មណ៍សប្បាយចិត្តប៉ុន្មានទេនៅពេលត្រឡប់មកវិញដោយគ្មានដៃគូមកជាមួយដែល The Weeknd បានទៅរក អតីតមិត្តស្រីរបស់ខ្លួនគឺនាង Bella Hadid ។
នៅទឹកដីបារាំង តារាចម្រៀងស្រីលំដាប់ពិភពលោករូបនេះបានចំណាយពេលមួយសប្តាហ៍ជាមួយ The Weeknd, aka Abel Tesfaye ដែលគេផ្លាស់ពី Amsterdam ឆ្ពោះមកទីក្រុងប៉ារីស និងចប់ការសម្តែងកាលពីចុងខែកុម្ភៈកន្លងទៅនេះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Selena បានត្រឡប់មកផ្ទះវិញនៅថ្ងៃទី១ ខែមីនា ហើយយើងអាចសម្លឹងឃើញទឹកមុខនាងមិនរីករាយប៉ុន្មានទេខណៈកំពុងដើរកាត់ព្រលានយន្តហោះនៅរដ្ឋ Georgia ប៉ុន្តែអ្នកខ្លះនិយាយថា ប្រហែលជានាងអាចមានអារម្មណ៍ហត់នឿយក្នុងពេលធ្វើដំណើរ និងត្រឡប់មកពីការសម្តែងតែរឿងមួយទៀតដែលសំខាន់អាចមកពីមិត្តប្រុសបានស្ទុះទៅរកអតីតមិត្តស្រីទើបធ្វើឲ្យនាងមិនសប្បាយចិត្ត។
អ្នកខ្លះនៅចាំបានថាកំឡុងពេលចូលរួមកម្មវិធី Victoria’s fashion show កាលពីឆ្នាំ២០១៦ ទំនាក់ទំនងរវាង Bella និង Weeknd បន្តនៅឡើយគ្រាន់តែរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលតារាប្រុសរូបនេះងាកមកចាប់ដៃជាមួយ Selena វិញតែមិនដឹងថា Weeknd ពិតជាផ្តាច់ទំនាក់ទំនងហើយឬយ៉ាង ណាទេជាមួយអតីតគូស្នេហ៍៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង