ថៃ ៖ បន្ទាប់ពីបែកបាក់ស្នេហាជាមួយនិងលោក Sean Jindachot ប៉ុន្មានខែមកនេះ យើងសង្កេតឃើញថា នាង Gipsy Keerati មានការឈឺចាប់ និងបង្ហាញចេញឲ្យឃើញនូវការឈឺចាប់ដែលមាន ព្រោះត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ទាំងដែលទាក់ទងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
អ្វីដែលគួរឲ្យកោតសរសើរនោះគឺ នាង Gipsy Keerati បានត្រលប់មកមានស្នាមញញឹមជាថ្មីម្តងទៀត ដោយធ្វើការបង្ហោះរូបថតនៅលើគណនីអុិនស្រ្តាក្រាមជាមួយស្នាមញញឹម ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "វិឆ្ឆិកា និងការចាប់ផ្តើមជាថ្មី" ។
ពេលឃើញតារាសំណព្វចិត្តរបស់ខ្លួនមានភាពរឹងមាំបែបនេះ បានធ្វើឲ្យហ្វេនៗសប្បាយចិត្តជាខ្លាំង និងចូលរួមជួយលើកទឹកចិត្តបន្ថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook