CamNews

តារា 

មិនមែនក្រណា!! អនាគតស្វាមី Ruby Lin ទិញផ្ទះថ្លៃកប់ពពកជូននាង ទុកជាកាដូសម្រាប់ថ្ងៃមង្គលការ

ព័ត៌មានកំសាន្ត ៖ បែកធ្លាយដំណឹងបុរសសង្ហា លោក Wallace Huo បានទិញផ្ទះថ្មីមួយឲ្យអនាគតភរិយា Ruby Lin ទុកជាកាដូសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ដោយផ្ទះនោះមានតម្លៃថ្លៃកប់ពពក គឺដល់ទៅ ៦.១៤ លានដុល្លារឯណោះ ។ 

ស្នេហារបស់អ្នកទាំង ២ បានក្លាយទៅជាប្រធានបទ ដ៏ក្តៅកគុកនាពេលបច្ចុប្បន្ននេះ ក្រោយពីផ្ទុះនូវដំណឹង មានផ្ទៃពោះមុនពេលរៀបការ ។ 

គួររំលឹកឲ្យដឹងថា អ្នកទាំង ២ បានស្គាល់គ្នាអស់រយៈពេល ១០ ឆ្នាំទៅហើយ ក៏បានរាប់អានគ្នាដូចជាមិត្តរួមការងារយ៉ាងចឹង តែស្រាប់តែមិនបានប៉ុន្មានផង លោក Wallace Huo និងតារាស្រី Ruby Lin បានចេញមុខប្រកាសអំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមមួយនេះ ជាសាធារណឲ្យមហាជនបានដឹង កាលពី ៦ ខែមុន ។ 



ហើយកាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះបានប្រកាសប្រាប់ថា ពួកគេនឹងរៀបពិធីមង្គលការនៅកោះបាលី នៅថ្ងៃទី ៣១ ខែកក្កដានេះ ។ ហើយបើយោងតាមរបាយការណ៍ពីគេហទំព័រ Taiwan បានឲ្យដឹងថា លោក Wallace Huo ពិតជាមានចិត្តស្រលាញ់អនាគតភរិយាខ្លាំងណាស់ ហើយថែមទាំងបានទិញផ្ទះដ៏ប្រណិតមួយទុកជាកាដូសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ដែលមានតម្លៃដល់ទៅ ៦.១៤ លានដុល្លារឯណោះ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ 2sao


Tags: Wallace Huo​ Wallace Huo