កំសាន្ត ៖ កាលពីពេលយប់ម្សិលមិញនេះ សមាជិកគ្រួសារទាំងសងខាងរបស់នាង Yaya និង Nadech បានទទួលទានអាហារពេលល្ងាចជាមួយគ្នា ហើយម្តាយរបស់លោក Nadech ក៏បានបង្ហោះរូបថតជាច្រើនសន្លឹករបស់គ្រួសារទាំងសងខាងជួបគ្នាយ៉ាងផ្អែមល្អែមទៀតផង ។
ជាងនេះទៅទៀត សមីខ្លួនផ្ទាល់គឺនាង Yaya ក៏បានធ្វើការចែករំលែក Stories នៅលើគណនីអុិនស្រ្តាក្រាម ដោយពាក់ចិញ្ចៀនពេជ្រដ៏ធំមួយនៅលើដៃរបស់នាង ។
អ្នកគាំទ្ររបស់តារាថៃមួយគូនេះ បានបញ្ចេញមតិយោបល់ដូចៗគ្នាថា បានភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗដោយសារតែ Yaya ធ្លាប់បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតថា នាងនឹងពាក់ចិញ្ចៀននៅម្រាមដៃដែលត្រឹម ប្រសិនបើនាងពិតជារៀបការពិតមែន ។
គួរបញ្ជាក់ឲ្យដឹងថា សមាជិកគ្រួសារគ្រប់រូបរបស់តួស្រីក្នុងរឿង "ស្នេហ៍ប្តូរវិញ្ញាណ" សុទ្ធតែពាក់ចិញ្ចៀនរៀបការនៅម្រាមដៃនាងគ្រប់គ្នា នៅពេលដែលពួកគេរៀបការ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook