CamNews

តារា 

សុខ ស្រីម៉ុច បដិសេធ កាដូរ​ថយន្ត ពី​បុរស​នៅ​អាមេរិក

ភ្នំពេញ៖ មុននេះបន្តិចតារាសម្តែង សម្បូរមន្តស្នេហ៍កញ្ញា សុខ ស្រីម៉ុច បានទម្លាយប្រាប់គេហ
ទំព័រ LookingTODAY ឲ្យដឹងថានាង មានបុរសពោះម៉ាយ ជនជាតិអាមេរិក វ័យជិត៥០ឆ្នាំម្នាក់
ចង់បានយក មកធ្វើជាប្រពន្ធ និងធានាយកទៅរស់នៅលើទឹកដី សហរដ្ឋអាមេរិកទៀតផង ។

មិនតែប៉ុណ្ណោះបុរស ពោះម៉ាយរូបនោះ ថែមទាំងលួងលោមចង់ បើកហាងលក់ទូរស័ព្ទ និងទិញ
រថយន្ត ដើម្បីគាប់ចិត្តនាងទៀតផង បើសិនជានាងហ៊ាន ហាមាត់ឆ្លើយថា OK ទទួលយកសំណើរ
របស់បុរសនោះ ។ តែទោះបីជា មានការលួងលោម យ៉ាងណាក្តីតារាស្រី ពូកែសម្រក់ទឹកភ្នែករូប
នេះ ក៏មិនទាន់បានឆ្លើយ សារភាពភ្លាមៗដែរ ដោយនាងបានសម្អាងថា ចាំស្ទាបស្ទង់មើលចិត្ត
មើលថ្លើមគ្នាបន្តិចសិន ។

មុននឹងមានទំនាក់ទំនង ជាមួយបុរសពោះម៉ាយ ជនជាតិអាមេរិកនេះ ស្រីម៉ុច បាននិយាយរៀបរាប់
ថា នាងស្គាល់បុរសម្នាក់នោះ តាមរយៈបងប្អូនធម៌របស់នាង ដែលរស់នៅសហរដ្ឋអាមេរិក ។ មិនតែ
ប៉ុណ្ណោះ បងធម៌របស់ នាងបានអួតពី បុរសពោះម៉ាយនោះ ប្រាប់ដល់នាងជាច្រើនដង ដោយបងប្អូន
ធម៌របស់នាង និយាយថាបុរស នោះស្លូតបូត និងមានទ្រព្យសម្បត្តិ គួរឲ្យទទួលយក បានថែមទៀត
ផង ។

បើទោះបីជាមានការបញ្ចុះបញ្ចូល ពីសំណាក់បងធម៌របស់នាង យ៉ាងនេះក្តី ក៏ប៉ុន្តែ ស្រីម៉ុច នៅតែមិន
ប្រាកដចិត្ត និងមិនទាន់ហ៊ានហា មាត់ឆ្លើយដដែលជាដដែល ព្រោះនាងបាននិយាយថា បុរសម្នាក់
នោះមិនដែល បានជួបមុខគ្នា ផ្ទាល់នោះទេ គឺគ្រាន់តែជួបតាមទូរស័ព្ទ នឹងនិយាយគ្នាតាម Skype តែ
ប៉ុណ្ណោះ ។

នៅក្នុងជុំជួបជាមួយ សំណេះសំណាលជាមួយ LookingTODAY នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៣នេះ
បុប្ផាក្រពុំមកពីទឹកដីខេត្តកំពង់ធំ កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឲ្យដឹងថា "ចំពោះរឿងថា មាន

បុរសជនជាតិអាមេរិក ចង់ទិញរថយន្តឲ្យ ខ្ញុំនោះគឺជាការពិត ។ តែឥឡូវខ្ញុំបាន បដិសេធហើយ ដោយ
សារតែ គាត់និយាយថា ទិញរថយន្តឲ្យខ្ញុំ នៅពេលដែលគាត់ រៀបការជាមួយខ្ញុំរួចរាល់ ហើយទៅរស់
នៅអាមេរិក ទើបគាត់ទិញឲ្យ " ។

កញ្ញា ស្រីម៉ុច បានឲ្យដឹងទៀតថា ប្រសិនបើបុរស ជនជាតិអាមេរិកនោះ គាត់ទិញរថយន្តឲ្យនាង នៅ
ស្រុកខ្មែរ គឺនាងប្រហែលអាចយល់ព្រម ។ តែនេះទាល់តែនាង ចេញទៅអាមេរិក ទើបទិញរថយន្តឲ្យ
ធ្វើឲ្យនាងពិបាក និងសម្រេចចិត្ត ។ ពាកព័ន្ធនឹងរឿងនេះដែរ តារាសម្តែង កំពុងតែមានឈ្មោះ បោះសំ
ឡេងតាមរយៈរឿង "ពន្លកស្នេហ៍ក្បែរជាយដែន" រូបនេះ បាននិយាយថា "ខ្ញុំមិនចង់ចេញទៅរស់ នៅ
ក្រៅប្រទេសនោះទេ ដោយសារតែការងារសិល្បៈ នៅក្នុងស្រុកខ្មែរ អាចឲ្យខ្ញុំរស់បានស្រួល ព្រោះតែ
ការចេញទៅរស់ នៅសហរដ្ឋអាមេរិក វាមិនស្រួលដូច ស្រុកខ្មែរយើងទេ ។ ជាពិសេសខ្ញុំចង់ ប្រឡូក
ក្នុងសិល្បៈ ឲ្យបានយូរជាងនេះទៅទៀត ព្រោះថាបច្ចុប្បន្នការងារ សិល្បៈរបស់ខ្ញុំ កំពុងតែមមាញឹក
និងកាក់កបច្រើនគួរសម"។

សូមបញ្ជាក់ថា បន្ទាប់ពី កញ្ញា ស្រីម៉ុច ថតខ្សែភាពយន្តមួយ ដែលមានចំណងជើងថា "ជីវិតនាងរក្សា"
និងត្រៀមចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នាពេលឆាប់ៗខាងមុខនេះ តារាសម្តែងរូបនេះ ត្រូវបាន
ផលិតកម្ម ក្នុងស្រុកជាច្រើនទាក់ទង នាងឲ្យទៅសម្តែងរឿង ហើយថ្មីៗនេះនាងទើបតែ ទទួលថតខ្សែ
ភាពយន្ត មួយរបស់ផលិតកម្ម "រដ្ឋបញ្ញា" និងខាងផលិតកម្ម "មហាហង្ស" ក៏បានទាក់ទងនាងផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok sreymoch entertainment khmer star