CamNews

យល់ដឹង 

គន្លឹះ​ល្អៗ​មួយចំនួន​ក្នុង​ការថែរក្សា​សក់

សក់​ស្អាត​នឹង​ជួយ​លើក​សម្រស់​របស់​អ្នក​។​ដូច្នេះ​អ្នក​ត្រូវតែ​ថែរក្សា​សក់​របស់​អ្នក​អោយបាន​ល្អ​។​ចូរ​សាកល្បង​វិធី​ដូចខាងក្រោម​:
•​ ​សិតសក់​របស់​អ្នក អោយបាន​ទៀងទាត់​មុន​ពេល​អ្នក​ចូល​គេង​ជា​រៀងរាល់​យប់​។
• ​ ​កក់សក់​របស់​អ្នក ជាមួយ​ផលិតផល​សាប៊ូ​ដែល​មាន​កម្រិត​ស្រាល​។ ប្រើ​វា​តែ​បន្តិច​បាន​ហើយ ប៉ុន្តែ​គ្រប់ គ្រាន់​សម្រាប់​កក់សក់​ទាំ​ង​អស់​របស់​អ្នក ជាមួយនឹង​ពពុះ​សាប៊ូ​។ អ្នក​ក៏​អាច​ប្រើ សាប៊ូ​បន្ទន់​សក់ ដើម្បី អោយ​វា មាន​ភាពងាយស្រួល​ក្នុង​ការបត់បែន​។
•​ ​ជៀសវាង​ការ​សិត​សក់ នៅពេល​សក់​សើម​។ វា​អាច​នឹង​បណ្តាល អោយ​សក់​របស់​អ្នក ទាញ​យារ និង ចុង ក្រោយ​នោះ​គឺ​ផុយស្រួយ​។ អ្នក​អាច​យក​ម្រាមដៃ​សិតវា ឬ ប្រើ​ក្រាស់​ដែល​មាន​ធ្មេញ​រង្វើល ជំនួស​អោយ​ច្រាស់​សិតសក់ ដើម្បី​ស្រាយ​កំណួច​សក់​ថ្នមៗ ។
•​ ​កំណត់​ការ​ផ្លុំ​សក់​របស់​អ្នក​។ ដំណើរការ​នៃ​ការ​ផ្លុំ​សក់​ស្ងួត គឺ​ផ្តល់​នូវ​ផល​អាក្រក់​ចំពោះ​សក់​របស់​អ្នក ។
•​ ​ជៀសវាង​ការ​លាប​ពណ៌​សក់​។ ជំនួស​ជា​ថ្នាំ​បន្ទន់​សក់ និង ជា​ថ្នាំ​ផ្តល់​ពណ៌
•​ ​ទទួលទាន​សារជាតិ​កាល់ស្យូម​បន្ថែម ឬ ផឹក​ទឹកដោះគោ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​។
• ​ ​តែងតែ​កាន់​ម៉ាស៊ីន​ផ្លុំ​សក់ អោយ​នៅ​ឆ្ងាយ​ពី​សក់​របស់​អ្នក​។ ដាក់​ខ្យល់​ដែល​ចេញ ពី​ម៉ាស៊ីន​ផ្លុំ​សក់​អោយ នៅ​ឆ្ងាយ​ពី​សសៃសក់ និង មិន​ត្រូវ​ដាក់​វា​អោយចំ​ឬ​ស​សក់​នោះទេ រួច​ឧស្សាហ៍​ផ្លាស់​ទីកន្លែង​។
•​ ​បន្ទាប់​ពី​អ៊ុតសក់​រួច អ្នក​ត្រូវ​ប្រើ​ក្រាស់ សិត សក់​ថ្នមៗ ។
•​ ​កាត់​តម្រឹម​សក់​របស់​អ្នក​ជា​រៀងរាល់ ៧​សប្តាហ៍​ម្តង ដើម្បី​ជៀសវាង​ការ​បែក​ចុង​។
•​ ​ជៀសវាង​ការចង​សក់​តឹង​ទៅក្រោយ​។
•​ ​មិន​ត្រូវ​ប្រើ​កៅស៊ូ​ចង​សក់​នៅលើ​សក់​របស់​អ្នកនោះ​ទេ តាម​ដែល​វា​អាច​ទាញ និង បំផ្លាញ​សក់​បាន​យ៉ាង ច្រើន​។
•​ ​អ្នក​ក៏​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ផ្ទះ ក្រោម​ពន្លឺព្រះអាទិត្យ​ដោយ​មិន​ពាក់មួក​នោះដែរ​។
• ​ ​សម្រួល​ដំណើរការ​ឈាម​រត់ ដោយ​ធ្វើការ​ម៉ាស្សា​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក ជាមួយនឹង​ប្រេង ដែលមាន បន្ថែម​សារជាតិ​វីតាមីន E ។ វា​អាច​ជួយ​អោយ​សក់ មើល​ទៅ​ទន់​រលោង​ដូច​សសៃសូត្រ​។
•​ ​មិន​ត្រូវ​កក់ស​ក់​របស់​អ្នក ជាមួយ​ទឹក​ដែល​ក្តៅ​ពេក ឬ ត្រជាក់​ពេក​នោះទេ​។
• ​ ​រៀន​បន្ថូរ​អារម្មណ៍​។ ការ​ជ្រុះ​សក់ អាច​កើតមាន​ដោយសារ​តែ​ស្ថានភាព​ស្ត្រេ​ស​។ ទទួលទាន​អាហា​រណា ដែល​សំបូរ​ទៅ​ដោយ​វីតាមីន E , C និង B ។
•​ ​បន្ថែម​សារជាតិ​ដែក និង រ៉ែ តាម​លក្ខណៈ​ធម្មជាតិ​ទៅ​ក្នុង​អាហារ​របស់​អ្នក​។
•​ ​ប្រសិនបើ​សក់​របស់​អ្នក មាន​ជាតិ​ខ្លាញ់ កាត់បន្ថយ​អាហារ​បំពង និង មាន​ជាតិ​ខ្លាញ់​។ រួច​ទទួលទាន​ទឹក អោយបាន​ច្រើន​៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Health tips Watermelon Cambodia National news