CamNews

តារា 

មិនគួរឲ្យជឿ! ឱក សុគន្ធ កញ្ញា ទម្លាយអារម្មណ៍ក្នុងចិត្ត ដែលពោរពេញទៅដោយការឈឺចាប់!

ព័ត៌មានកំសាន្ត ៖ នៅទីបំផុតកំពូលតារាចម្រៀងល្បីប្រចាំផលិតកម្ម ហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះសារខូចចិត្តយ៉ាងខ្លាំង ខណៈពេលដែលកំពុងតែមានពាក្យចចាមអារាមថា មានស្នេហាជាមួយតារាចម្រៀងរួមផលិតកម្ម គឺ លោក ឆន សុវណ្ណរាជ និងស្របពេលដែលថត MV បទចម្រៀងថ្មីរួមគ្នា គឺបទ "ចង់ទៅក៏ទៅៗ"​ ដែលជាបទចម្រៀងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មិត្តៗយុវវ័យ ។ 

ដោយយោងតាមការបង្ហោះរបស់តារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា បានរៀបរាប់ថា "ចូលមកធ្វេីអ្វីបេីអ្នកគង់ចាកចេញ ជាលេីកទីមួយរងការឈឺចាប់ មិនអាចនិយាយប្រាប់ ព្រោះគេមិនមែនយេីង នេះជាអាម្មណ៍ពេលខ្លះ ចង់ទៅ ទៅទៅ…!"  អាចនិយាយបានថា នេះជាសារខូចចិត្តរបស់កញ្ញា ឬ ជាសារដែលបង្ហាញត្រឹមតែក្នុងន័យបទចម្រៀងតែប៉ុណ្ណោះ ។

គួរបញ្ជាក់ឲ្យដឹងថា កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ មួយរយៈពេលនេះហាក់បីដូចជាមានភាពស្និទ្ធស្នាលជាមួយខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រកើតមានចិត្តសង្ស័យថា អ្នកទាំង ២ កំពុងតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងគ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sokun kanha Svanna reach