CamNews

ភាពយន្ត 

“សាលាលាក់ព្រលឹង” ឬ “Haunted School”​ ពោរពេញទៅដោយអាថ័កំបាំងស្រៀវឆ្អឹងខ្នងនិងភាពកំប្លែង (Trailer)

ប្រិយមិត្តដែលតែងតែចំណាយពេលទំនេរជាពិសេសចុងសប្តាហ៍សំរាប់មើលកុន ភាគច្រើនគឺចូលចិត្តទស្សនារឿងបែបរន្ធត់និងគាំទ្រវាជាខ្លាំង។ សំរាប់ខែធ្នូនេះ ការមកដល់របស់រឿង “សាលាលាក់ព្រលឹង” បានធ្វើឲ្យរោងកុនមានសភាពកុះករសារជាថ្មីបន្ទាប់ពីរឿងធំៗមួយចំនួនដូចជា Fantastic Beasts and Where to Find Them និង Trolls ជាដើម។ ចំណុចខ្លាំងរបស់រឿងមួយនេះគឺទិដ្ឋភាពដែលធ្វើឲ្យអ្នកទស្សនាដាក់អារម្មណ៍ថាជារឿងរបស់ខ្លួននិងស្លុងអារម្មណ៍ជាខ្លាំង។ ចំណុចមួយទៀតនោះគឺឈុតឆាកកំប្លែងដែលធ្វើឲ្យអ្នកទស្សនាមិនធុញទ្រាន់ក្នុងការទស្សនា។ មតិវិជ្ជមានជាច្រើនចេញពីអ្នកដែលបានទស្សនារឿង សាលាលាក់ព្រលឹង នោះគឺការភ្ញាក់ស្រែកពេញរោងកុនដែលជាការបន្ធូរអារម្មណ៍មួយបែបក្នុងពេលបច្ចុប្បន្ន។  តោះបើចង់ដឹងថា “សាលាលាក់ព្រលឹង” ឬ “Haunted School” លងសាហាវជាងរឿងរន្ធត់មុនៗកំរិតណា សូមអញ្ជើញទៅទិញសំបុត្រដើម្បីទស្សនាទាំងអស់គ្នា៖ 


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 Haunted School