CamNews

ព័ត៌មានអន្តរជាតិ 

ចិនបង្ហោះយន្ដហោះគ្មានអ្នកបើកបរបានជោគជ័យ

BKPC5001 គឺជាយន្ដហោះគ្មានអ្នកបើកបរដំបូងដែលមានតួនាទីត្រួតពិនិត្យ និងគូរផែនទី
ត្រូវបានយោធាចិនធ្វើការបាញ់បង្ហោះដោយជោគជ័យកាលពីពាក់កណ្ដាលខែនេះ។

កាលពីថ្ងៃទី ១៦មេសាកន្លងទៅ កងទ័ពតំបន់ភូមិភាគ Lanzhou របស់ប្រទេសចិន បានទទួល
ជោគជ័យជាលើកដំបូងក្នុងការបាញ់បង្ហោះយន្ដហោះគ្មានអ្នកបើកបរថ្មីដែលត្រូវបាន
គេដាក់
អោយមានតួនាទីជាអ្នកត្រួតពិនិត្យ និងគូរផែនទី។

យន្ដហោះគ្មានអ្នកបើកបរនេះ ត្រូវបានគេបាញ់បង្ហោះចេញពីតំបន់មួយនៅក្បែរជើងភ្នំ
Yongning
ហើយវាបានហោះហើរក្នុងរយៈពេល ៤ម៉ោង។ នេះគឺជាលើកដំបូងដែលប្រទេស
ចិនបានប្រើប្រាស់យន្ដហោះគ្មានអ្នកបើកបរបម្រើអោយបេសកកម្មត្រួតពិនិត្យសណ្ឋានដី
កំណត់ទិសគោលដៅ និងធានានូវប្រតិកម្មរហ័សផ្នែកព័ត៌មាន និងទិន្នន័យសម្រាប់កងទ័ព៕

យន្ដហោះគ្មានអ្នកបើកបរត្រូវបានបាញ់បង្ហោះចេញពីកន្លែងបាញ់នៅលើរថយន្ដ។

បុគ្គលិកបច្ចេកទេស ត្រួតពិនិត្យលើកចុងក្រោយមុននឹងត្រូវបាញ់បង្ហោះ។

នៅពេលចុះចត យន្ដហោះនេះនឹងបើកឆ័ត្រដោយស្វ័យប្រវត្ត។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua


Tags: plane china weapon