CamNews

យល់ដឹង 

យុវវ័យអាមេរិច យល់ឃើញស្មាតហ្វូន សំខាន់ជាងរឿងសិច, ចុះអ្នកវិញ?

បណ្តាឧបករណ៍បច្ចេកវិទ្យា កំពុងតែហក់ចូលជ្រៅទៅៗ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្ស យើងទាំងអស់គ្នា ចាប់តាំងពីបន្ទប់ទទួលភ្ញៀវ រហូតដល់បន្ទប់គេង វាបានក្លាយជារបស់មួយយ៉ាង សំខាន់ ស្ទើរតែមិនអាចខ្វះបានទៅហើយ។ ជនជាតិអាមេរិចម្នាក់ ក្នុងចំណោម ១០នាក់ បានប្រើ ប្រាស់ស្មាតហ្វូន ក្នុងពេលដែលខ្លួន កំពុងរូមភេទ បណ្តារបស់លេងសម្រាប់មនុស្សពេញវ័យ ដែលមានបច្ចេកវិទ្យាខ្ពស់ កំពុងតែមានការពេញនិយមជាងមុន ហើយមាន Applications ជាច្រើន ក៏បានជួយឲ្យជីវិតផ្លូវភេទ មានភាពប្រសើរឡើងផងដែរ។

បើទោះបីជា ការស្រាវជ្រាវជាច្រើន បានបង្ហាញបញ្ជាក់ឲ្យដឹងថា មនុស្សជាច្រើននាក់ចូលចិត្តសិច ជាងលេងហ្វេសប៊ុក ជាក់ស្តែងចំនួនតួរលេខស្ថិតិថ្មី ពីអង្គការ Harris Interactive បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ យុវវ័យអាមេរិច អាចរស់ដោយគ្មានសិច មានចំនួនច្រើនឡើងៗ ពោលគឺ ច្រើនជាងជីវិតដែល រស់ខ្វះ បណ្តាឧបករណ៍ Mobile ថែមទៀត។ 

ខាងក្រោមនេះ គឺជាតារាងក្រាហ្វិក ដែលបានបង្ហាញពីរឿង Top 10 ដែលយុវវ័យអាមេរិច មិន អាចរស់នៅ ដោយគ្មានពួកវាបាន។ អ្វីដែលធ្វើឲ្យពួកយើង មានការចាប់អារម្មណ៍ជាងគេ និង ភ្ញាក់ផ្អើលនោះគឺ ស្មាតហ្វូន ត្រូវបានជាប់នៅលំដាប់លើរឿងសិច ទៅវិញ។

ជ្រាបកាន់តែច្បាស់ Top 10 នៃរឿងដែលយុវវ័យ អាមេរិច មិនអាចរស់នៅ ដោយគ្មានពួកវាបាន ជាអ្វីខ្លះនោះ? សូមទស្សនាតារាង ក្រាហ្វិក ដូចខាងក្រោមនេះ៖ 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: U.S. Youth General Knowledge Lifestyle យល់ដឹង