CamNews

កីឡាជាតិ 

ខ្សែ​ប្រយុទ្ធ Luis Suarez រក​បាន​គ្រាប់​ទី​១០០ នៅ​ក្នុង​ក្លឹប Barcelona ពេល​បំបាក់ Bilbao ៣-១យប់​មិញ

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez រកបានគ្រាប់ទី១០០ ពីការចូលលេងបាន ១២០ប្រកួតនៅ ក្នុងក្លឹបអ្នកមានបុណ្យ FC Barcelona ពេលបំបាក់ក្រុមភ្ញៀវ Athletic Bilbao ៣-១ យប់មិញនេះក្នុងពានរង្វាន់លំដាប់ ទី២ អេស្ប៉ាញ Copa del Rey។

១គ្រាប់របស់កីឡាករជនជាតិអ៊ុយរូហ្គាយ វ័យ២៨ឆ្នាំ Luis Suarez គឺបានកើតឡើងនៅនាទីទី៣៦ ក្នុងវគ្គទី១ ក្នុងជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយនៃ Copa del Rey រដូវកាលឆ្នាំ២០១៦-២០១៧ នេះ ដើម្បីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្រោមលទ្ធផលទាំងពីរជើង Barcelona ៤ និង Athletic Bilbao ៣។

អតីតកីឡាករក្លឹបហង្សក្រហម Liverpool ដែលត្រូវបាន Barcelona ទិញមកកាន់ទឹកដីកីឡដ្ឋាន Camp Nou កាលពី ឆ្នាំ២០១៤ នោះ បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងក្លឹបដែលមូលដ្ឋាននៅតំបន់ Catalan នៃប្រទេស អេស្ប៉ាញនេះ បន្ទាប់ពីអតីតកីឡាករខ្សែប្រយុទ្ធ Mariano Martin ឈរនៅលេខ១ រកបាន១០០គ្រាប់ពីការចូលលេង បាន ៩៩ និង Laszio Kubala រកបាន ១០០គ្រាប់ ឈរនៅលេខ២ រកបានពីការចូលលេងបាន ១០៣ប្រកួត៕

Image may contain: 1 person, playing a sport

Image may contain: 3 people, people playing sports, people standing and outdoor

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bilbao