CamNews

ព័ត៌មានអន្តរជាតិ 

បើកការវាយប្រហារ តាមអាកាសជាច្រើនម៉ោង សម្លាប់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម សរុប ៥៩ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភព ពីកងរក្សាសន្តិសុខ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម សរុប ចំនួន ៥៩នាក់ហើយ ត្រូវបានសម្លាប់  គិត ត្រឹមថ្ងៃពុធម្សិលមិញនេះ នៅក្នុងការប៉ះទង្គិចគ្នា និងការ វាយ ប្រហារ ផ្លូវអាកាសប្រឆាំង នឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសអ៊ីរ៉ាក់ ។


គេហទំព័រសារព័ត៌មាន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ ឲ្យដឹងថានៅក្នុង ខេត្ត សាលាហួឌីន កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្រោមការគាំទ្រដោយ កងជីវ  ពល ស៊ីអ៊ីត បានវាយ ប្រហារ កាន់កាប់យកភូមិចំនួន៣ មកវិញនៅភាគអាគ្នេយ៍ ក្រុង ឌួជេល ចម្ងាយ ៦០គីឡូម៉ែតភាគខាង ជើងរដ្ឋ ធា នី បាកដាដ បន្ទាប់ពីការប្រយុទ្ធដ៏ខ្លំាងក្លា ជាមួយនឹងជាពួកសកម្មប្រយុទ្ធ IS ។


គួរបញ្ជាក់ថា បន្ទាប់ពីមានការប្រយុទ្ធគ្នា   ដ៏ហិង្សាជាមួយនឹងក្រុមសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ក្រុម ឧទ្ទាម IS ចំនួន ១២នាក់ត្រូវបានសម្លាប់ និង    រថយន្តរបស់ពួកគេចំនួន ៥គ្រឿងត្រូវបាន  បំផ្លាញ ។ នៅ ក្នុងខេត្ត អានបា កងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ ក្រោមជំនួយពីយន្ដហោះចម្បាំងសម្ព័ន្ធ  មិត្តអាម៉េរិក បានបើក ការវាយ ប្រហារទៅលើក្រុមឧទ្ទាមសកម្មប្រយុទ្ធ ដែលព្យាយាម បង្កព្យុះ ភ្លៀង  នៅទីក្រុង អាល់ បេកដាឌី ភាគ ខាងជើងរដ្ឋធានី បាកដាដ ចម្ងាយ២០០ គីឡូម៉ែត ។

ក្រោយពីបានដកស្រង់ សម្តីកង    សន្តិ សុខម្នាក់ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បន្ថែមទៀតថា ការប៉ះ ទង្គិចនេះ បានសម្លាប់ ក្រុមឧទ្ទាម IS ចំនួន ១៣នាក់  និង   រថយន្ដរបស់  ពួកគេចំនួន ៩គ្រឿងត្រូវបានបំ ផ្លាញ ក្រោមប្រតិបត្តិ ការវាយប្រហារផ្លូវអាកាស។ តាមការឲ្យដឹងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បាន  បន្តថា ការវាយប្រហារ ប្រឆាំងនឹងក្រុមឧទ្ទាម IS នៅក្នុងថ្ងៃនោះដែរ នៅក្បែរទីប្រជុំជនក្រុង បាលាដ ប៉ៃជី សាម៉ា រ៉ា និងឌួលួយ៉ា ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធIS ចំនួន ១៣  នាក់  និងបំផ្លាញឧបករណ៍សង្រ្គាម និង រថយន្តជាច្រើន គ្រឿងរបស់ពួកគេផងដែរ។


យ៉ាងណាមិញ នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ មេដឹកនាំ  ក្រុមឧទ្ទាម  IS ដ៏លេចធ្លោម្នាក់ និងជា ជំ នួយការចំនួន ២នាក់ទៀត ត្រូវបានសម្លាប់ នៅពេលដែល ឧទ្ធម្ភាគចក្រមួយ  គ្រឿង បានបាញ់បំផ្លាញ រថ យន្ដ ពួកគេ ចំនួន ៣គ្រឿង ដែលមានសមាជិកក្រុមសកម្មប្រយុទ្ធ ជាច្រើន  នាក់ជិះនៅលើនោះ នៅក្នុងតំ បន់ ដែល ក្រុម IS នេះបានកាន់កាប់ក្រុង ប៉ៃជី ចម្ងាយ ២០០គីឡូម៉ែតភាគខាងជើង រដ្ឋធានីបាកដាដនេះ បើ យោងតាមប្រភពខាងលើ ដកស្រង់របាយការណ៍ ស៊ើបការណ៍សម្ងាត់ ។

ដោយឡែកនៅក្នុងពិធីបុណ្យ ម៉ួឡា អ៊ីដ ក្នុងនោះ  ដែរ មេដឹកនាំ ក្រុមឧទ្ទាម  ដ៏លេចធ្លោម្នាក់ និងឆ្មាំចំនួន ១៥នាក់ទៀតរបស់លោកត្រូវបានសម្លាប់ នៅក្នុង  ការប៉ះទង្គិចគ្នាជាមួយ  កង កម្លាំង សន្តិសុខអ៊ីរ៉ាក់ និង កងជីវពលស៊ីអ៊ីត ស្ថិតនៅក្នុងភូមិហ្គារ៉ាហ្គូល ភាគ  ពាយ័ព្យ នៃខេត្តឌីយ៉ាឡា ប្រភពនេះបានបន្ថែមទៀត ថា ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ  និង ៧ នាក់ផ្សេងទៀតរងរបួសនៅ ក្នុង ការប្រយុទ្ធគ្នានោះ ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines