ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលកំពុងតែល្បីឈ្មោះខ្លាំង នៅឯប្រទេសថៃ គឺនាង Pancake និងមិត្តប្រុសរបស់នាងដែលតែងតែបង្ហាញស្នេហាផ្អែមល្អែមឲ្យមហាជនបានឃើញជារឿយៗ ពេលបានធ្វើឲ្យក្រុមអ្នកគាំទ្រកាន់តែជឿជាក់ថា អ្នកទាំង ២ នឹងមានដំណឹងល្អៗឆាប់ៗ ។
គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបងប្រុសរបស់នាង Pancake បានរៀបការហើយ អ្នកនិយមលេងអិនធឺណិតក៍បានជឿជាក់យ៉ាងច្បាស់ថា នាង និងមិត្តប្រុសពិតជា នឹងរៀបការក្នុងពេលឆាប់ៗនេះដូចគ្នា ។
ដោយយោងតាមភស្តុតាង និងរូបថតជាច្រើនសន្លឹកពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pancake និងមិត្តប្រុសជាទីស្រលាញ់ បាននាំគ្នាស្លៀកពាក់ឈុតសម្លៀកបំពាក់បែបប្រពៃណី នឹងបានបង្ហោះរូបផ្អែមល្អែមជាមួយគ្នាជាច្រើនទៀត ហាក់បីដូចជាចង់ប្រាប់ដំណឹងល្អឲ្យ Fan បានដឹងថា អ្នកទាំង ២ ពិតជាចង់រៀបការនៅក្នុងពេលឆាប់ៗនេះ ព្រោះស្នេហារបស់គូស្នេហ៍នេះ ក៍សមល្មមនឹងដល់ពេលរៀបការហើយ ព្រោះទំនាក់ទំនងស្នេហាមួយនេះក៍អាចមើលចិត្តគ្នាដឹងដែរ ព្រោះបានស្រលាញ់គ្នាជាយូរណាស់មកហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook