ជីវិតជោគជ័យ ៖ ជាការពិត បើរំឮកទៅកាន់អតីតកាល នាទសវត្សឆ្នាំ ១៩៧០ ក្រុមភ្ញៀវទេសចរជន ជាតិអង់គ្លេសដែលធ្លាប់បានធ្វើដំណើរកំសាន្តទៅកាន់ទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន នោះអាចនឹងសម្គាល់ក្មេងប្រុសជំទង់ម្នាក់ដែលមានរាងស្គមស្គាំងនៅខាងក្រៅសណ្ឋាគារ Hangzhou រូបគេផ្ទាល់មានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការនិយាយភាសាអង់ គ្លេស ខណៈត្រៀមខ្លួនរួចជាស្រេច ក្នុងការបកប្រែ ក៏ដូចជា ធ្វើជាមគ្គុទេសទេសចរណ៍ ។ គេមាន ឈ្មោះថា Ma Yun ខណៈក្មេងជំទង់រូបនេះ លង់ស្នេហ៍ជាខ្លាំង ជាមួួយនឹងចំណេះដឹងភាសាអង់គ្លេស ស្របពេលដែលគេមានវ័យនៅក្មេងខ្លាំងក៏ដោយចុះ ។ គួររំឮកថា លោក Richard Nixon ដែលជា ប្រធានាធិបតី សហរដ្ឋអាមេរិក ទី ៣៧ និងគណៈ ប្រតិភូរបស់លោក បានអញ្ជើញដល់ទីក្រុង Hangzhou ហើយនៅពេលនោះ Ma Yun មានអាយុ ទើបតែ ៨ ឆ្នាំនោះទេ ។ ប្រភពសារព័ត៌មាន ចុះផ្សាយឲ្យ ក្រោយមកទៀត ក្មេងប្រុសជំទង់រូបនេះ ត្រូវបាននាំមកនូវការស្តាប់ ការអាន "The Adventures of Tom Sawyer" តាមរលកវិទ្យុដែលមានរយៈពេល ៤០ នាទី អំឡុង ពេលដែលខ្លួនត្រូវជិះកង់ឲ្យទៅដល់ទីតាំងសណ្ឋាគារ Hangzhou នាវេលាទាបភ្លឺ ។
ក្នុងឆ្នាំ ១៩៧៩ ជាសំណងល្អនៃការអញ្ជើញដល់ ប្រធានាធិបតីសហរដ្ឋអាមេរិក ទី ៣៧ លោក Nixon ដែលធ្លាប់មានទំនាក់ទំនងកាទូតល្អជាមួយនឹង Mao Zedong នោះ ចិនក៏បានសម្រេច បើកជំហគោលនយោបាយរបស់ខ្លួន ដែលជាអំណោយផល ដល់ល្អមួយ ក្នុងការ ទាក់ទាញភ្ញៀវទេសចរ កើនឡើងយ៉ាងគំហុក ពី ៧២៨ នាក់ នៅក្នុងឆ្នាំ ១៩៧៨ ដល់ទៅជាង ៤០,០០០ នាក់ នាឆ្នាំ បន្តបន្ទាប់ ។ ពេលនោះហើយ Ma បានឈានដល់វ័យ ១៥ ឆ្នាំ ខណៈគេមានភ្ញៀវទេសចរជាច្រើន ត្រូវការសេវាកម្មរបស់ខ្លួន។ ក្រោយៗមកទៀត ភ្ញៀវទេសចរអាមេរិកម្នាក់ ដែលមានទំនាក់ទំនងល្អ ជាមួួយនឹង Ma Yun នោះ បានស្នើឲ្យ Ma Yun ទទួលយកឈ្មោះថា Jack ដើម្បីអោយគេមានឈ្មោះ ងាយហៅនិងងាយចាំ ស្របពេលដែលគេកំពុងតែមានទំនាក់ទំនងល្អជាមួយនឹង បណ្តាភ្ញៀវទេសចរ មកពីលោកខាងលិច។ បន្តបន្ទាប់មកទៀត ឈ្មោះ Jack ក៏ហៅជាប់តាំងពីពេលនោះមក ដូច្នេះ ពី Ma Yun ក៏បានក្លាយទៅជា Jack Ma ផ្ទាល់តែម្តង ។ ពិតណាស់ កាលបើនិយាយពីឈ្មោះ Jack Ma ហើយនោះ អ្នករាល់គ្នាពិតជាបានដឹងបានឮ ជាពិសេសបានស្គាល់ច្បាស់ ថាលោក គឺជា សហគ្រិន មានបំផុតលើសាកលលោក ហើយក៏ជាបេក្ខភាពមហាសេដ្ឋីមួយរូបដូចគ្នាដែរ ។ បើតាមសេចក្តីរាយ ការណ៍បញ្ជាក់ឲ្យដឹងថា បើទោះជាលោកទទួលបានជោគជ័យនៅក្នុងវិស័យពាណិជ្ជកម្ម តែលោក ក៏ធ្លាប់ទទួលបទពិសោធន៍បរាជ័យដូចគ្នាដែរ រួមមានដូចជា ប្រលងធ្លាក់ និង ដាក់ពាក្យបម្រើការងារ ធ្លាក់សឹងតែគ្រប់កន្លែងការងារទាំងអស់ រួមមាន ក្រុមហ៊ុន មាន់បំពង KFC ក៏ធ្លាប់បដិសេធ មិនជ្រើស រើសយករូបលោកបម្រើការងារជាដើម តែជាលទ្ធផល ពាក្យចាស់តែងពោលថា តស៊ូគង់បានសំរេច លោកក៏បានក្លាយទៅជាបេក្ខភាព សហគ្រិនមានបំផុតលើសាកលោក ក្រោយពី ជោគជ័យទៅលើ ក្រុមហ៊ុន Alibaba របស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ អាស៊ីវ័ន