CamNews

ថៃ៖អ្នករត់ពន្ធកូនក្រកត្រូវបានចាប់ខ្លួន

បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ជាមួយនឹងសាកសពទារកដែលត្រូវ
បានគេជឿថាសម្រាប់ប្រើប្រាស់ក្នុង "វិជ្ជាបីសាច" ដែលបុរសនេះបានយកតាមខ្លួន។

Chow Hok Kuen អាយុ ២៨ឆ្នាំ ជាជនជាតិអង់គ្លេសដើមកំណើតហុងកុង ត្រូវបានចាប់ខ្លួននៅ
ក្នុងតំបន់ដែលមានប្រជាជនចិនរស់នៅច្រើន ស្ថិតក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨
ឧសភា ខណៈដែលកំពុងស្ពាយប្រអប់ដែលមានផ្ទុកសាកសពទារក។ នគរបាលបានអោយដឹង
ថា បុរសនេះកំពុងត្រូវបានសង្ស័យថា មានគម្រោងនាំយកទំនិញដែលជាសាកសពទារកទៅ
កាន់តៃវ៉ាន់។

ចំណែកអ្នកគ្រប់គ្រងស្ថាប័នការពារស្ដ្រី និងកុមាររបស់នគរបាលថៃបានថ្លែងថា ៖ "សាកសព
ដែលត្រូវបានរកឃើញនេះគឺជាទារកមានអាយុ ពី ២ ទៅ ៧ខែ។ សាកសពមួយចំនួនត្រូវបានគេ
ស្រោបមាស"។

ក្រុមនគរបាលបានអោយដឹងថា ពួកអ្នករត់ពន្ធបានឆ្លាក់យ័ន្ដនៅលើសាកសពដ៏គួរអោយអាណិត
ទាំងនេះ។ នៅប្រទេសថៃ គេនៅតែឃើញមានពិធីមួយដែលគេហៅថា Guman Thong(កូនក្រក)
គឺជាពិធីប្រើមន្ដអាគមដោយកូនក្រក។

ក្រុមនគរបាលបានរកឃើញបណ្ដាញផ្គត់ផ្គង់សាកសពទារកទៅអោយអតិថិជនជាអ្នកមានតាម
រយៈគេហទំព័រផ្សាយពាណិជ្ជកម្មសេវាវិជ្ជាងងឹត។


ទារកក្នុងផ្ទៃត្រូវបានគេទិញក្នុងតម្លៃ ២០០.០០០បាត(៦.៤០០ដុល្លារ) និងអាចលក់ចេញបានក្នុង
តម្លៃគុណជា ៦ នៅតៃវ៉ាន់។

នៅប្រទេសថៃ ពិធីប្រើមន្ដអាគមងងឹតនៅតែត្រូវបានគេនិយមធ្វើ នៅទីនោះក្រុមគ្រូទាយ គ្រូ
ខ្មោច តែងតែស្នើអោយធ្វើពិធីបណ្ដេញគ្រោះចង្រៃដោយប្រើកូនក្រក។

Kuen​ នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងត្រូវពិន័យជាប្រាក់ ៦៤ដុល្លារ
ប្រសិនគេរកឃើញថាមានកំហុស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

 

Tags: thai customs Child Spirit