(ចិន)៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅទីក្រុង Beijing ប្រទេសចិន ដោយមានបុរសម្នាក់ ត្រូវបានប្រពន្ធវាយប្រហារនឹងកាំបិតកាប់សាច់ចំក្បាលយ៉ាងដំណំ សឹងតែសន្លប់ទៅហើយ បន្ទាប់ពីនាងផ្ទុះកំហឹងខណៈតាមទាន់លោកប្តីកំហូចកំពុងឡើងគ្រែ ជាមួយស្រីស្នេហ៍។
ស្ត្រីដៃដល់ជាប្រពន្ធត្រូវប៉ូលិសចាប់ខ្លួនក្រោយពេលកើតហេតុ រីឯបុរសជាប្តីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវប្រពន្ធទាញកាំបិតប៉័ងតោ កាប់ចំកណ្តាលលលាដ៏ក្បាលដោតជាប់មើលទៅគួរឲ្យតក់ស្លុត។
មនុស្សជាច្រើនដែលបានឃើញជនរងគ្រោះ ត្រូវបានកាប់នឹងកាំបិតដោតជាប់នឹងក្បាល ខណៈដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក៏នាំគ្នាថតរូបយកទៅបង្ហោះលើបណ្តាញសង្គម ព្រោះតែពួកគេមានអារម្មណ៍រន្ធត់ចិត្តពេក ខណៈឃើញហេតុការណ៍គួរឲ្យស្រៀវបែបនេះ។
ស្ត្រីជាប្រពន្ធមិនត្រូវបានបញ្ជាក់អត្តសញ្ញាណឲ្យដឹងទេ ក្រោយពេលចាប់ខ្លួននាងបានសារភាពថានាងប្រហារប្តី ព្រោះតែខឹងខ្លាំងណាស់ដែលគេហ៊ាននាំស្រីឡើងគ្រែក្បត់ចិត្តនាង នឹងនៅមុខដូច្នេះបណ្តាលឲ្យទប់កំហឹ ងមិនបាន។ ប៉ូលីសបានបញ្ជូនខ្លួនស្ត្រីដៃដល់ទៅតុលាការកាត់ទោសបន្ទាប់ ពីរងការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី