ស្ទើរតែមិនគួរអោយជឿ ៖ និយាយពីថា វាគឺជាករណី ដ៏កម្រ នឹងស្ទើរតែមិនគួរអោយជឿ ខណៈពេល ដែលក្មេងស្រីម្នាក់ បែរជា ទៅជាប់គាំង នៅក្នុងម៉ាស៊ីន បោកគក់ ខោអាវទៅវិញ អំឡុងពេល ដែលនាង លេងរត់បិទពួន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ក្មេងស្រី ដែលជា ជនរងគ្រោះ រូបនោះ មានឈ្មោះថា Trinity មានវ័យ ១១ ឆ្នាំ ហើយករណី ដ៏កម្រ ខាងលើនេះ បានកើតឡើង នៅឯរដ្ឋ Utah សហរដ្ឋអាមេរិក ។ ខណៈជាគូកន លេងរត់បិទពួន ជាមួយនឹងគ្នា បងប្អូនស្រី ជនរងគ្រោះ ក៏ដូចជា បងប្អូនជីដូន មួយបានសម្រេចចិត្ត ជួយសង្គ្រោះនាង ដោយខ្លួនឯងផ្ទាល់ ពោលគឺ បានប្រើប័រ និងដុំទឹកកកជាដើម។
ជំនួយអោយការជួយសង្គ្រោះ នាងចេញមកក្រៅ មិនបាន ហើយក៏បានធ្វើអោយនាងរងា ថែមមួយកំរិត ទៀត ដូច្នេះ ពួកគេ ក៏បានសម្រេចចិត្ត ចាក់ទៅក្តៅចូលបន្ថែមទៀត ផ្ទាល់តែម្តង ស្ថានការណ៍ រឹតតែអា ក្រក់នឹងមិនអាចដោះស្រាយបាន ពួកគេ ក៏បានសម្រេចចិត្ត ប្រាប់ម្តាយ របស់ពួកគេ រហូតដល់ថ្នាក់ សុំ ជំនួយជាបទអន្តរាគមន៍ ពីភ្នាក់ងារ សង្គ្រោះបន្ទាន់ ៩១១ ទាល់តែបាន ។ ក្រោយមកទៀត ខណៈមាន កិច្ចអន្តរាគមន៍ ជាពិសេសហើយនោះ ក្មេងស្រី ក៏ត្រូវបានគេ ជួយសង្គ្រោះ អោយមានសេរីភាពឡើង វិញ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ