CamNews

តារា 

មិត្តពិតគ្មានថ្ងៃបោះបង់គ្នា! នាង Mint និង Mark prin ព្រមទាំង Kimberly ត្រលប់មកជាមិត្តជិតដិតដូចដើម

ព័ត៌មានកំសាន្ត ៖ ក្រោយជួបរឿងចម្រូងចម្រាសរវាង លោក Mark prin និងនាង Mint អស់រយៈពេលជាច្រើនឆ្នាំបានធ្វើឲ្យមិត្តភាពរបស់តារាស្រីនាង Kimberly ដែលជាសង្សារបណ្តូលចិត្តរបស់លោក Mark និងនាង Mint រក្សាគន្លាតពីគ្នា ប៉ុន្តែមិត្តពិតប្រាកដនឹងមិនចោលគ្នាឡើយ ។

ក្រោយស្ងាត់រឿងចម្រូងចម្រាសរវាង លោក Mark prin និងនាង Mint បានធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាតារាទាំង ២ ប្រចាំប្រទេសថៃនេះមិនសម្តែង ឬ ថតស្ពិតជាមួយគ្នាទាល់តែសោះ ប៉ុន្តែនៅតែគ្មានអ្នកណាម្នាក់ចេញមុខមកបកស្រាយចំពោះបញ្ហាដ៏ធំមួយនេះសោះ ។ 

ទោះបីជាយ៉ាងណាក៏ដោយ Fans នៅតែគិតថា មិត្តភាពរបស់តារាទាំង ៣ ដួងនេះប្រាកដជាមិនអាចដូចដើមបានឡើយ ពោលគឺកែវដែលបែកមិនអាចនឹងផ្គុំឡើយវិញបានឡើយ ។ ប៉ុន្តែផ្ទុយទៅវិញមិត្តភាពដែលពិតប្រាកដមិនអាចចោលគ្នាបានឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលឪពុករបស់នាង Kimberly ​បានទទួលមរណៈភាពស្រាប់តែនាង Mint បង្ហាញវត្តមានដើម្បីចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តថែមទៀតផង ទើបធ្វើឲ្យលោក Mark Prin ចិត្តទុនក្រោយឃើញទឹកចិត្ត និងអំពើ និងបានឃើញធាតុពិតដែលមិនបានបោះបង់គ្នាក្នុងគ្រាលំបាក ៕

 

១. លោក Mark prin និងនាង Mint 





២. លោក Mark prin និងមិត្តស្រីគឺនាង Kimberly






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin