បើតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់នេះ ទាក់ទងនឹងអនាគតរបស់ក្រុម Manutd និង
គ្រូបង្វឹក Sir Alexferguson បានប្រាប់ថា Sir Alexferguson និងប្រកាសការចូលនិវត្តន៍របស់ខ្លួន
នៅពេល ប្រកួតជាមួយ Swansea នៅចុងសប្តាហ៍នេះ ។
អ្នកដែលមានការទាក់ទង ជាមួយក្រុម Manchester United ម្នាក់បានបង្ហើបប្រាប់អ្នកកាសែត
បន្ទាប់ពីដំណើរកំសាន្តរបស់ក្រុមនៅ Dunham Forest, Cheshire ថា Sir Alexferguson និងនិយាយ
អំពីអនាគតរបស់គាត់នៅ Old Trafford បន្ទាប់ពីការប្រកួតជាមួយ Swansea ។
ដំណឹងមួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកស្រឡាញ់គាំទ្រក្រុមបិសាច
ក្រហមមួយនេះ ។ ពួកគេកំពុងរង់ចាំតាមដានមើល ការប្រកាសរបស់គ្រូបង្វឹក វ័យ ៧១ ឆ្នាំ
មូយនេះយ៉ាងអន្ទះសារ ព្រោះវាជារឿងមួយយ៉ាងសំខាន់ សំរាប់ក្រុម ។ ពិភពបាល់ទាត់នឹង
កក្រើករញ្ជួយខ្លាំងជាក់ជាមិនខាន ព្រោះតែស្នាដៃជាង ២៦ ឆ្នាំមកនេះ Sir Alex បានជួយក្រុម
មិនតិចទេ ហើយទទួលបានកេរ្តិ៍ឈ្មោះជាគ្រូបង្វឹកដ៏ល្អម្នាក់ផងដែរ ។ តែក្រោយមកថ្មីៗ និង
ចុងក្រោយបំផុតគេហទំព័ររបស់ក្រុមបានផ្សាយថា Sir Alex Ferguson នឹងចូលនិវត្តន៍ក្រោយ
ពេលបញ្ចប់រដូវកាល ២០១២-២០១៣ នេះជាផ្លូវការហើយ ៕
ដោយ ៖ កុសល
ប្រភព ៖ k14