CamNews

យល់ដឹង 

តំណម​សំខាន់ៗ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន

មាន​តំណម​សំខាន់ៗ​ ទាំង៥ ដែល​ប្រជាជន​ចិន តែង​តែ​ចៀសវាង និង​ហាម​កូន​ចៅ​មិន​ឲ្យ​ធ្វើ​វា​ នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ ចូល​ឆ្នាំ​ចិន។

1. ហាម​លេប​ថ្នាំ

វា​មាន​ជំនឿថា បើ​អ្នក​លេបថ្នាំ​នៅ​ក្នុង​ថ្ងៃ​ដំបូង នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន នោះ​អ្នក​នឹង​ឈឺ​អស់​ពេញ​មួយ​ឆ្នាំ។ នៅ​កន្លែង​មួយ​ចំនួន អ្នក​ជំងឺ​តែ​ង​តែ​កម្ទេច​ក្រឡ​ថ្នាំ ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា ជំងឺ​ទាំង​អស់​នឹង​ចាក​ចេញ​ នៅ​ពេល​ឆ្នាំ​ថ្មី​មក​ដល់។​

2. កុំ​បោស​ផ្ទះ ឬ​បោស​សម្រាម

ប្រសិន​បើ​អ្នក​បោស​ផ្ទះ​ ឬ​សម្រាម វា​ប្រៀប​ដូច​ជា​បោស​ទ្រព្យ​ចេញ​ទៅក្រៅ​អ៊ឺចឹង។ ការ​យក​សម្រាម​ទៅ បោះ​ចោល មាន​ន័យ​ថា អ្នក​យក​ទ្រព្យ​ និង​សំណាង​ល្អ បោះ​ចេញ​ពី​ផ្ទះ​ដែរ។


3. កុំ​ញ៉ាំ​បបរ

អ្នក​មិន​ត្រូវ​ញ៉ាំ​បបរ​ទេ ព្រោះ​វា​តំណាង​ឲ្យ​ភាព​ក្រី​ក្រ។ ប្រជា​ជន​ចិន​ តែង​គិត​ថា មាន​តែ​អ្នក​ក្រ​តែ​ប៉ុណ្ណោះ ដែល​ញ៉ាំ​បបរ ដូច្នេះ​គេ​មិន​ចង់​ឲ្យ​ពាក្យ​ «ក្រ» កើត​មាន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឡើយ។

4. កុំ​បោក​ខោអាវ ឬកក់សក់

អ្នក​មិន​ត្រូវ​បោក​ខោអាវ ឬ​កក់​សក់ ក្នុង​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ពីរឡើយ ពី​ព្រោះ​ថ្ងៃ​ទាំង​ពីរ​នោះ ជា​ថ្ងៃ​ខួប​របស់​ទេវតា Shuishen (ទេវតា​ទឹក)។

រូបតំណាង

5. ហាម​ដេរ​ប៉ាក់

ការ​ប្រើ​ប្រាស់ កាំបិត​ កន្ត្រៃ ត្រូវ​ចៀស​វាង​ឲ្យ​ដាច់​ខាត ព្រោះ​វា​ត្រូវ​បា​ន​គេ​ជឿថា វា​នាំ​គ្រោះ និង​ទ្រព្យ​សម្បត្តិ​ធ្លាក់​ចុះ នៅ​ក្នុង​ឆ្នាំ​ថ្មី ៕



ប្រភព៖ chinahighlights


Tags: Full House Decoration