មនុស្សប្រុសច្រើនយល់ច្រឡំ អំពីការដល់ចំណុច កំពូលរបស់មនុស្សស្រី ក្នុងពេលរួមភេទ។ ប្រសិនបើអ្នកមាន ភាពច្របូកច្របលអំពីរឿងនេះ មធ្យោបាយមួយចំនួន ខាងក្រោមអាចជួយអ្នក ឲ្យយល់ដឹងអំពីប្រដាប់ភេទ ក៏ដូចជាចំណុចកំពូលក្ នុងពេលរួមភេទរបស់ស្ត្រីទាំងក្នុង និងក្រៅបានយ៉ាងល្អ។
តើមានអ្វីកើតឡើងទៅ?
នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ រាងកាយរបស់នាង នឹងមានប្រតិកម្មដូចៗគ្នាទាំងអស់ ព្រមទាំមានអារម្មណ៍ថា៖
· មានការភ្ញោចនៅលើសេរ (Clitoris) របស់នាង
· សម្ពាធឈាម ចង្វាក់បេះដូង និងដង្ហើមឡើងខ្ពស់
· មានសម្ពាធកាន់តែខ្លាំង ក្នុងអាងត្រគៀក
· សាច់ដុំក្នុងរាងកាយជាច្រើន មានការកន្ត្រាក់ ជាពិសេសសាច់ដុំ ក្នុងទ្វារមាស ស្បូន រន្ធគូថ និងកម្រាលអាងត្រគៀក
· សម្ពាធទាំងនោះកើតចេញ នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ
សេរទៅជាពណ៌ខៀវ៖ ប្រសិនបើស្ត្រីពិតជា ទទួលបានអារម្មណ៍ខ្លាំងក្លាមែន សេររបស់នាង នឹងក្លាយជាពណ៌ខៀវ។
- សេរ
មុខងារតែមួយគត់របស់សេរ គឺផ្តល់នូវការសប្បាយដល់ស្ត្រី។ អ្នកស្រាវជ្រាវជាច្រើន មិនអាចរកឃើញស្ថេរភាព របស់វាបានឡើយ។ ជាមួយគ្នានេះដែរ ចូរចងចាំក្នុងចិត្តថា ដោយសារតែសេរនេះ ងាយស្រួលរកបំផុតនោះ ទើបធ្វើឲ្យចំណុចកំពូល របស់ស្ត្រីតែងតែទទួលបាន តាមរយៈការភ្ញោចលើវា ។
- ទ្វារមាស
នៅក្នុងទ្វារមាស អ្នករកឃើញកន្លែងមួយ ឈ្មោះថា G-spot ឬ Grafenberg spot ដែលស្ថិតក្នុងជញ្ជាំង ខាងមុខរបស់ទ្វារមាស ចន្លោះរវាង ច្រកចេញទ្វារមាស និងមាត់ស្បូន។ បើតាមទ្រឹស្តីបានឲ្យដឹងថា G-spot អាចជាបណ្តំនៃសរសៃប្រសាទ មួយបាច់ចេញពីសេរ ឬក្រពេញសម្រាប់ ផលិតទឹករំអិល។
ជាធម្មតា បុរសក្រោយពីទទួល បានចំណុចកំពូលរួច ត្រូវការសម្រាកសិន ប៉ុន្តែគេជឿថាស្ត្រី អាចទទួលបានចង្វាក់នៃការ ដល់ចំណុចកំពូល ៣ប្រភេទដូចជា Single Orgasm, Serial Multiple Orgasm និង Sequential Multiple Orgasm។
- ការដល់ចំណុចកំពូលតែម្តង (Single Orgasm)
ចំណុចកំពូលបែបនេះ គឺស្ត្រីអាចទទួលនូវការ សប្បាយបានតែម្តងទេ ហើយអាចកើតឡើងនៅគ្រប់ ទីកន្លែងតែរយៈពេលពីរបីវិនាទី ទៅមួយនាទីប៉ុណ្ណោះ។
- ការដល់ចំណុចកំពូល ច្រើនដងបន្តគ្នា (Serial Multiple)
នេះមានន័យថា ស្ត្រីអាចទទួលបានចំណុច កំពូលច្រើនដង ហើយភាគច្រើនពួកគេតែង និយាយថាមិនអាចធ្វើបាន ប៉ុន្តែវាមិនដូច្នេះឡើយ។
- ការដល់ចំណុចកំពូល ច្រើនដងបណ្តាក់គ្នា (Sequential Multiple)
ចំណុចកំពូលប្រភេទនេះ កើតឡើងនៅពេលចំណុចកំពូល នីមួយៗស្ថិតក្នុងចន្លោះពេល ពីពីរបីនាទីម្តង ហើយច្រើនដង ។
តើផ្តល់ឲ្យនាងយ៉ាងដូចម្តេចទៅ?
ស្ត្រីភាគច្រើននិយាយថា ការឈានដល់ចំណុចកំពូល តាមរយៈការសូកបញ្ចូលលិង្គ វាពិបាកជាងការភ្ញោច លើសេរ។ ទន្ទឹមនឹងការភ្ញោច លើតំបន់ទ្វារមាស ស្ត្រីច្រើនតែពេញចិត្ត លើការប្រើម្រាមដៃ។
ចូរចងចាំក្នុងចិត្តថា រាល់ការភ្ញោចលើផ្លូវភេទ គ្រប់ប្រភេទអាចធ្វើឲ្យស្ត្រី ឈានដល់ចំណុចកំពូល បានទាំងអស់។ ទោះបីជាមានស្ត្រីខ្លះ អាចនឹងទទួលបាន ចំណុចកំពូលដោយខ្លួនឯង ដោយគ្មានការភ្ញោច ឬប៉ះអ្វីក៏ដោយ នោះគឺជារឿងដ៏កម្រណាស់។
ការ ម៉ាស្សា ការបរបោសអង្អែល មុនពេលរួមភេទ ការភ្ញោចដោយផ្ទាល់ និងការនិយាយអំពី ការរួមភេទសុទ្ធតែអាច ឲ្យស្ត្រីម្នាក់ឈានដល់ ចំណុចកំពូលបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនរកឃើញថា ការភ្ញោចទៅលើសេរ ដោយផ្ទាល់គឺជាមធ្យោបាយដ៏ល្អ បំផុតដើម្បីពួកគេ អាចទទួលចំណុចកំពូលបាន ដូច្នេះចូរប្រើអណ្តាត ម្រាមដៃ ឬប្រើលិង្គត្រដុសវា៕