CamNews

កីឡាអន្តរជាតិ 

Monaco ហ៊ាន​ចំ​ណាយ​លុុយ ១៤ លាន​ផោន​​ដើម្បី​កាច់​បំបាក់ Chelsea និង Man City

ព័ត៌មានកីឡា៖ ប្រធានក្រុម Monaco ហ៊ានតម្លើងតម្លៃនៃការដេញថ្លៃយកកីឡាករ ជនជាតិព័ទុយ​ហ្គាល់​ម្នាក់ដល់ទៅ ១៤ លានផោន​ ដើម្បីកាច់បំបាក់មហិច្ឆិតា​ Chelsea និង Mancherster City។​

សមត្ថភាពដែលមិនគួរឲ្យជឿរបស់ក្រុម Monaco ដែលហ៊ានចំណាយលុយ​លើការដេញថ្លៃ យក​កីឡាករ​ម្នាក់ ដែលកាលពីមុនតម្លៃខ្លួនកីឡាករម្នាក់នេះ ត្រឹមតែ ៨ លានផោនទេ ពេលដែល​ប្ដូរទៅ​កាន់​​ក្រុម Galatasaray​ ប៉ុន្ដែសម្រាប់ការប្ដូរនៅពេលនេះ Monaco ហ៊ានតម្លើងដល់ទៅ ១៤ លាន​ផោន។ កីឡាករវ័យ ១៩ ធ្លាប់មានឱកាសចូលរួមប្រកួតក្នុងរដូវកាល Champions League តែមិនបាន បង្កើតជោគជ័យជូនក្រុមឡើយ ។​ ថ្វីត្បិតតែ​មិនបានជោគជ័យមែន តែក្រុម Monaco នៅតែសម្លឹង​មើល​ឃើញសមត្ថភាពថា កីឡាករម្នាក់នេះ ពិតជាអាចស្នងតំណែងពី  Rodriguez បាន។ ប៉ុន្ដែ​ជា​រឿង​មួយចម្លែក ដោយកីឡាករម្នាក់នេះ នៅសល់រយៈពេល ៤ ឆ្នាំទើបផុតកុងត្រារបស់គាត់ តើ​ទឹក​ប្រាក់​ ១៤ លានផោននេះ Monaco ត្រូវធ្វើយ៉ាងណា​ឬ ត្រូវបញ្ចុះបញ្ចូល ប្រធានក្រុមចាស់​របស់ Bruma​ ប្រសិនបើដូច្នោះមែន តើទឹកប្រាក់ប៉ុណ្ណឺង គ្រប់គ្រាន់ដែរឬទេ? 


ដោយ៖​ អឿ អ៊ុយ
ប្រភព៖ express 


Tags: Sport News Monaco Chelsea Mancherster City