CamNews

កំសាន្ត 

Vic Chou(គួចាលើយ)ត្រូវបានសង្ស័យថាបានរៀបការហើយ

ក្នុងពិភពអ្នកសិល្បះ ក៏ដូចជាអ្នកដែលតែងគាំទ្រVic Chou(គួចាលើយ) កំពុងតែមាន
ភាពច្របូកច្របល់
ចំពោះព័ត៌មានដែលបានលើកឡើងថាអតីតសមាជិកក្រុមF4រូបនេះ
បានរៀបការស្ងាត់ៗជាមួយនារីម្នាក់ដែលមានអាយុច្រើនជាង8ឆ្នាំ។


នារីដែលបានលើកឡើងខាងលើនេះគ្មានអ្នកណាឆ្ងាយ ក្រៅពីBowie Tsang - MC ល្បីឈ្មោះតៃវ៉ាន់
និងជាកូនស្រីសំណព្វរបស់តារាភាពយន្តTsang។ តាមប្រភពព័ត៌មានមួយចំនួនបាននិយាយថា​
អ្នកទាំងពីរបានចុះឈ្មោះរៀបការនឹងគ្នានៅMacau​មុនថ្ងៃទី (4/4)។ មូលហេតុចំពោះការលាក់លៀម
និងរក្សាការសំងាត់ព្រោះតែBowie Tsang កំពុងតែមានផ្ទៃពោះជាមួយ គួចាលើយ។

Vic Chou និង Bowie Tsang

នៅចំពោះមុខអ្នកគាំទ្រ​ ទាំងគួចាលើយ និងBowie Tsangគឺបានទទួលស្គាល់នូវព័ត៌មាននេះ។
អ្នកនាំពាក្យរបស់Bowie Tsangបាននិយាយថា"Bowie Tsangបានអញ្ជើញគួចាលើយទៅញ៉ាំ
អាហារតាមរបៀបជាអ្នករួមអាជីព។ហើយចាប់តាំងពីពេលនោះពួកគេមិនបានទាក់ទងគ្នាទៀត
ទេ"។ចំណែកអ្នកនាំពាក្យរបស់គួចាលើយបានមានប្រតិកម្មយ៉ាងខ្លីថា"ថ្ងៃនេះមិនមែនជាថ្ងៃខែ4
ទៀតឡើយ វាជាព័ត៌មានដែលមិនសមហេតុផល។អរគុណសំរាប់ការយកចិត្តទុកដាក់របស់អ្នក
ទាំងអស់គ្នា"។

ដោយ៖ និស្ស័យ
ប្រភព៖ zing

 


Tags: Vic Chou Bowie Tsangstarentertainment