ស៊ុយអ៊ែត ៖ ផលិតផលថ្មី ដែលមានសមត្ថភាព អាចធ្វើការបកប្រែភាសា របស់សត្វឆ្កែបាន មានឈ្មោះថា «No More Woof» នឹងត្រូវចេញលក់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៤ខាងមុខ។
បច្ចុប្បន្នក្រុមអ្នកផលិតកំពុង ធ្វើការសិក្សាបន្ថែមទៀត ទៅលើឧបករណ៍មួយនេះ ដោយវាមាន សមត្ថភាព អាចធ្វើការវាយតម្លៃគំនិតរបស់សត្វឆ្កែ ហើយវាបកប្រែជាភាសាអង់គ្លេស ឲ្យមនុស្ស បានដឹង។
ក្រុមអ្នកផលិតក៏មានគម្រោង ក្នុងការបង្កើតសមត្ថភាព ឧបករណ៍មួយនេះ ឲ្យអាចបកប្រែជាភាសា បារាំង និង អេស៉្បាញ ថែមទៀតផង នៅពេលអនាគត ដើម្បីឲ្យមានភាពងាយស្រួល ដល់មនុស្ស និងសត្វក្នុងការទំនាក់ទំនងគ្នា។
ក្រោយពីការសិក្សារ និងវិភាគគ្រប់ជ្រុងជ្រោយ ឧបករណ៍ «No More Woof» នឹងត្រូវចេញលក់ជា ផ្លូវការ ដោយតម្លៃរបស់វា ត្រូវបានគេដឹងថា ប្រមាណ ៦០០ដុល្លារ សហរដ្ឋអាម៉េរិក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល