CamNews

តារា 

អាឡិច សូរ៉ា ដាក់មួយប្រយោគនេះ កំពូលទើសទាំងឡាយនឹងយល់ថា ហេតុអីបានជា ឌី សូនីតា ចំណាយលុយដល់ទៅ ៥ មុឺន

ភ្នំពេញ ៖ ក្រោយពីទទួលបានខមមិនរិះគន់ជាច្រើន ចំពោះការចំណាយលុយដល់ទៅ ៥ មុឺនដុល្លារ ថ្ងៃក្នុងខួបកំណើតរបស់កញ្ញា សូនីតា ដែលប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារល្បីឈ្មោះមួយ កាលពីថ្ងៃទី​ ១៥ ម្សិលមិញនេះ ធ្វើឲ្យលោក អាឡិច សូរ៉ា​ ដែលជាដៃគូសម្តែងជាមួយនិងតារាស្រីរូបនេះក៏សម្តែងការមិនពេញចិត្តចំពោះមតិរិះគន់មិនសមរម្យខ្លះ ដែលសឹងតែមិនអាចទទួលយកបាន រហូតធ្វើឲ្យលោកដាក់មួយប្រយោគនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "មានអ្នកខ្លះមិនបានយល់អោយជាក់ហើយ បានរិះគន់ទៅលើ នីតា អំពីកម្មវិធីខួបកំណើតដែរ ថាចាយលុយជាង 50,000$ អត់ប្រយោជន៍!
ហើយថាបង្អួតភាពហឺហាម្លេះ ចាយច្រើនម្លេះ បង្ហិនម្លេះ? មិនព្រមយកលុយហ្នឹងទៅជួយជនក្រីក្រកុមាកំព្រា រឺ ធ្វើអ្វីផ្សេង...(រឿងអស់នឹងយើងធ្វើហើយៗ តែគ្រាន់តាមិនបានបង្ហោះអួតទេ ហើយធ្វើបានច្រើនទៀតផង អ្នកដឹងបានដឹង)
និងពាក្យថា ប្រយ័ត្នពេលឈឺទៅអាងសុំជំនួយគេ ហើយធ្វើអោយខ្មាស់ដល់សិល្បៈ! 
បងបង ហា, សូមបើកបេះដូង ហើយប្រើចិត្តមកមើលអោយគ្រប់ជ្រុងមុននឹងរិះគន់ ព្រោះថាបងនឹងស្តាយក្រោយពេលដែលបងcommentខុសកាពិត, មានដឹងអត់ថា Comment ដែរអ្នករិះគន់ទាំងនោះ អាចធ្វើបាបចិត្តនិងអនាគតរបស់គាត់ទេ ទាំងដែររឿងនោះមិនការពិតហើយជាការបំភ្លៃ (ក្អែក១ ក្អែក១០) ? 
ម្សិលមិញកម្មវិធីយើងដំណើរការយ៉ាងល្អនិងធំដុំ ក៏ព្រោះតែក្រុមហ៊ុនឧបត្ថមជាច្រើន (ម្តងទៀតណា គឺក្រុមហ៊ុនឧបត្ថម). ហើយណាមួយនីតាធ្វើកម្មវិធីនេះដើម្បីSurprise ម្តាយគាត់ដែលជាអ្នកមានគុណនោះទេ!
គាត់ខំណាស់ ខំដើម្បីថ្ងៃនេះ ដើម្បីម្តាយគាត់ ដែលមានតួនាទីជាឪពុកផង ម្តាយផង។
គួរតែអបអរនូវអ្វីដែលស្រីម្នាក់ធ្វើដើម្បីម៉ែ ចេះដឹងគុណ និងគោរពស្រលាញ់អ្នកមានគុណ!
ខ្ញុំជឿជាក់ថាបើអ្នកមានលទ្ធភាពក៏ធ្វើដូចគាត់ដែរ រឺប្រហែលធ្វើធំជាងគាត់ផង!
អគុណដែរបានអានជិតដល់ចប់ lolz 
ហើយអារឿងបកស្រាយអញ្ចឹងអ្នកពត៌មានមិនសូវចង់ផ្សាយទេ តែបើអារឿងផ្សេងហ្នឹងផ្សាយដល់ករ 
"ឌីសូនីតាស្រលាញ់ម្តាយ និង Surprise ម៉ែក្នុងថ្ងៃខួបកំណើតដែលជាអ្នកមានគុណ និងផ្តល់កំណើតអោយ" អត់មានទេ, តែមាន.... ណ្ហើយខ្ចិលនិយាយ 
តែអត់អីទេ ព្រោះយើងជឿលើអំពើល្អ!" ៕








ដោយ ៖ គន្ធា


Tags: Alexora Dy sonita