ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេថ្លោលទោសយ៉ាងខ្លាំងខ្លា ថាជាកំពូលអ្នកចាយលុយច្រើនជាងគេដោយឥតប្រយោជន៍ ក្នុងទឹកដី Premier League នារយៈពេល ៣រដូវកាលចុងក្រោយនេះ ។
យោងតាមការស៊ើបអង្កេត របស់គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថាក្លឹប Man United បានចាយលុយអស់ហូតដល់ទៅ ៥៦០ លានផោនក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ដើម្បីទិញកីឡាករចូល ហើយទន្ទឹមនឹងការទិញចូលកីឡាករទាំងនោះ អត្ថប្រយោជន៍ដែលអាចត្រូវបានគេដឹង គឺ ក្លឹបអាចទាញបាន ៥០ ភាគរយនៃនាទី ដែលកីឡាករបានចូលប្រកួត។
Man United រដូវកាលមុន ហ៊ានទិញចូលខ្សែប្រយុទ្ធពីក្លឹប Real Madrid ក្នុងតម្លៃដែលថ្លៃរហូតដល់ទៅ ៦០ លានផោន គឺកីឡាករ Angel Di Maria ប៉ុន្ដែមកទល់នឹងរដូវកាលថ្មីនេះ ក្លឹបបានសម្រេចចិត្ដលក់ ទៅឲ្យក្លឹបរបស់ប្រទេសបារាំង PSG វិញក្នុងតម្លៃខ្លួន ៤៤ លាផោន ។
ចំណែកក្នុងរដូវកាលថ្មី អត្រាក្លឹបដែលហ៊ានទិញកីឡាករមានតម្លៃខ្លួនខ្ពស់គឺ Manchester City ៥៣.៣ លានផោន, Liverpool ៥០.៤លានផោន, Arsenal ៣៤.៣លានផោន និង Chelsea ៣២.៩ លានផោន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror