នៅពេលនិយាយ ពីរូបកាយសម្ផស្ស គ្មាននរណាម្នាក់ ដែលមិនចង់មានរូបរាង ស្អាតស្វែលនោះទេ ជាពិសេសសុភាពនារី ទាំងឡាយតែងចង់ បានរូបរាងស្អាត ចង្កេះសមសួន សាច់ដុំណែនក្តន់ មើល ទៅជាទីគយគន់។ ប៉ុន្តែធ្វើយ៉ាងម៉េចកើត បើអាហារដែលទទួលទានរាល់ថ្ងៃ មិនបានផ្តល់ឲ្យមាន រួបរាងកាយល្អ ដូចដែលបានប្រាថ្នាចង់បាននោះ។ អ្នកគួរតែទទួលទានអាហារ ដែលធ្វើពីរុក្ខជាតិ បន្លែផ្លែឈើ ឲ្យបានច្រើន មិនទទួលសាច់នៅពេលល្ងាច បើចៀសវាងមិនបានទទួលទាន សាច់ត្រី ឬទទួលទានតែល្មមឲ្យរួចមួយ ពេលទៅបានហើយ។
សំខាន់បំផុតនោះ គួរចៀសវាងរបស់មាន ជាតិខ្លាញ់ទាំងឡាយ លើកលែងតែដំឡូង ដែលត្រូវបាន ជឿថា ជាអាហារសម្រាប់បញ្ចុះទំងន់។
ទោះបីជាដំឡូងមាន ជាតិកាបូអ៊ីដ្រាត ឬកាបូហៃដ្រេតជា សមាសធាតុរួមផ្សំតែការទទួលទាន ដំឡូងក៏មិនធ្វើឲ្យមានការ បង្កទុកនូវជាតិខ្លាញ់។ ដំឡូងគឺជារុក្ខជាតិដ៏អស្ចារ្យមួយ ដែលសារធាតុ កាកអាហារ ខ្ពស់ធ្វើឲ្យឆាប់ឆ្អែតមិនធ្វើឲ្យឃ្លាន រហូតទទួលទានអាហារ លើសពីតំរូវការរបស់ រាងកាយ។
ដំឡូងជាអាហារ ដែលមនុស្សពេញនិយម បរិភោគបំផុតលំដាប់ទី៤ បន្ទាប់ពីស្រូវសាលី ពោត និងស្រូវខ្សាយ។ ដំឡូងដែលយើងស្គាល់ ច្បាស់បំផុតនោះមានបីប្រភេទធំៗ គឺដំឡូងបារាំង ដំឡូងមី និងដំឡូងជ្វា។
ដំឡូងបារាំងជាប្រភពនៃវីតាមីន B៦ ប៉ូតាស្យូម វីតាមីនសេ និងធាតុដែក ថែមទាំងជួយដុតបំផ្លាញ បេតាខារ៉ូទីន ដែលជាសារធាតុ ប្រឆាំងនឹងអុកស៊ីតកម្មសេរី ជាពិសេសដំឡូងបារាំង សំបូទៅ ដោយ “កាកសរសៃអាហារ” ដែលជួយឲ្យប្រព័ន្ធរំលាយអាហារ ស្រូបយកសារធាតុ អាហាររបស់ រាងកាយមានតុល្យភាព។
ចំពោះដំឡូងជ្វា ឬដំឡូងមី ក៏មានសារធាតុអាហារ មិនខុសគ្នាពីដំឡូងបារាំងប៉ុន្មានដែរ ប៉ុន្តែមាន សារធាតុអាល់ហ្វាខារ៉ូទីន ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្មសេរីបន្ថែម ឡើងមួយប្រភេទ ទៀត។
កត្តាសំខាន់ដែលធ្វើ ឲ្យដំឡូងជាអាហារបញ្ចុះទំងន់ ព្រោះដំឡូងជាអាហារ ដែលរំលាយបាន ដោយងាយ ក្រោយពីការទទួលទានរួច រាងកាយនឹងស្រូប យកជាតិស្ករចូលទៅក្នុងឈាម យ៉ាងឆាប់រហ័ស ហើយពេលរំកិលចូល ទៅដល់ពោះវៀន កាកសរសៃអាហារនោះ និងសំអាត ពោះវៀនឲ្យស្អាត ដែលនេះដូចជាការ ការពារជំងឺមហារីកពោះវៀនបានទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល