CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ​ liverpool សុំការអភ័យទោស សម្រាប់កំហុសកន្លងមក

ព័ត៌មានកីឡា៖ កីឡារករខ្សែប្រយុទ្ធ​ liverpool ក្រោយពីដឹងថា​ខ្លួនមានកំហុសធ្ងន់លើករណី បង្ហោះរួបភាព​និង​ប្រើពាក្យសម្ដីរិះគន់ប៉ះពាល់ដល់សញ្ជាតិពូជសាសន៍ បានធ្វើការសុំទោសឡើងវិញ​រាល់សកម្មភាពទាំងឡើយ។ 

កីឡាករ Mario Balotelli ដែលភ្លេចខ្លួនមួយពេល​បង្កើតកំហុស ហើយត្រូវទទួលការគម្រាមពីសមាគមន៍កីឡាបាល់ទាត់លើករណីបង្ហោះរួបភាពមិនត្រឹមត្រូវប៉ះពាល់ដល់អ្នកដ៏ទៃ បានធ្វើការបង្ហាញពីភាពសោក​ស្ដាយជាខ្លាំងចំពោះកំហុស។ សម្រាប់ព័ត៌មាន និង ពាក្យសម្ដីអមនឹងរួបភាពមិនត្រឹមត្រូវ ដែលបាន បង្ហោះ​លើផ្ទាំង Istagram កីឡាករ​បាន​លុបចោល ហើយក៏សូមឲ្យថ្នាក់ដឹកនាំទាំងអស់បញ្ឈប់ការតាម ដានបន្ដ។​

ស្របគ្នាជាមួយនៃការស្នើសុំដូច្នោះ ភ្នាក់ងារប៉ូលីស និង សមាគមន៍កីឡាបាល់ទាត់​មិនទាន់មានការ​ឆ្លើយតប​មវិញទេ ថាតើគួរតែបញ្ឈប់ ឬ មួយត្រូវបន្ដ ។ 

អាន៖ ខ្សែប្រយុទ្ធ Liverpool ភ័យស្ទើរតែរាក​នោម ក្រោយពីដឹងថា FA ចាត់វិធានការស៊ើបអង្កេតតាមដានកំហុស​របស់ខ្លួន


ដោយ៖ អឿ អ៊ុយ
ប្រភប៖ ប៊ីប៊ីស៊ី 



Tags: Sport News liverpool Mario Balotelli