CamNews

ព័ត៌មានអន្តរជាតិ 

Obama ច្រៀង​ជូនពរ​ថ្ងៃខួបកំណើត​កូនស្រី នៅឯសេតវិមាន (វីដេអូ)

ប្រធានាធិបតី​អាមេរិក Barack Obama​ ឈរ​នៅលើឆាក ក្បែរ​ក្រុមតន្ត្រីល្បីឈ្មោះ ច្រៀង​ជូនពរ​
ថ្ងៃខួបកំណើត​លើកទី ១៨​របស់កូនស្រីច្បង គឺនាង Malia ។

Telegraph ដកស្រង់​សំដី​របស់លោក Barack Obama និយាយ​លេង​សើច​នៅក្នុងពិធីខួបកំណើត
កូនស្រីរបស់ខ្លួន នៅ​ឯសេតវិមាន​ថា “ខ្ញុំ​នៅមានកិច្ចការមួយទៀត​ដែលត្រូវធ្វើ។ ថ្ងៃ​បុណ្យឯករាជ
ជាតិ​ បែរជាចំថ្ងៃកំណើត​របស់កូនស្រីខ្ញុំ។ ហើយតទៅនេះ​គឺជា​បទចម្រៀង​ជូនពរថ្ងៃខួប​កំណើត
​សម្រាប់​កូនស្រី Malia”។

ភ្លាមនោះ ប្រធានាធិបតី​អាមេរិក ក៏បានចាប់ផ្ដើមច្រៀង​ ហើយក៏ទទួលបានការអបអរ​យ៉ាងខ្លាំង
ក្លាពី​អ្នកដែលបានចូលរួមក្នុងពិធីនេះ។ ទីបញ្ចប់នៃចម្រៀង នាង Malia ក៏បានឡើងលើឆាក
ហើយ​ស្រវា​ឱប​ពុក​របស់ខ្លួន។

សូមរំលឹកថា កាលពីថ្ងៃទី ៤កន្លង​ទៅ អាមេរិក បានប្រារព្ធពិធី​អបអរ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ ជាមួយ
​នឹង​អតីត​ទាហាន​ និងគ្រួសារ​របស់ពួកគេ​។ ព្រឹត្តិការណ៍​នេះ តាមគម្រោង​នឹង​ត្រូវធ្វើឡើងនៅឯ
វាយស្មៅ​ភាគខាងត្បូង​ ប៉ុន្តែ ដោយសារ​មេឃភ្លៀង​ ទើប​គេ​រើ​ទៅធ្វើនៅក្នុងសាល​ភាគ​ខាងលិច
​នៃសេតវិមាន។

Malia Obama ទើបតែបានបញ្ចប់ការសិក្សា​ពី​វិទ្យា​ល័យ​ Sidwell Friends នៅ​ Washington។ នាង
​ត្រូវ​បានគេទទួលឱ្យចូលសិក្សា​នៅឯសកលវិទ្យាល័យ​ Harvard ប៉ុន្តែ នាងសម្រេច​ចិត្ត​ចំណាយ
ពេលមួយឆ្នាំ​ដើម្បី​សម្រាក មុននឹង​ចាប់ផ្ដើម​ជីវិត​ជានិស្សិត។

លោក Obama កន្លងមក ល្បីឈ្មោះខាង​យកចិត្តទុកដាក់​ទៅលើគ្រួសារ ពិសេស​គឺកូនស្រីទាំងពីរ
​របស់ខ្លួន។​ បើទោះជារវល់​នឹង​ការងារ​យ៉ាងណាក៏ដោយ លោក​នៅតែចំណាយ​ពេល​សម្រាប់​កូនៗ
និងខិត​ខំ​ប្រឹងប្រែ​ងដើម្បីក្លាយជាឪពុកដ៏ឆ្នើម​ម្នាក់​។

ប្រែសម្រួល ៖ បុត្រា


Tags: Obama ប្រធានាធិបតី អាមេរិក ច្រៀង ខួបកំណើតកូនស្រី