ព័ត៌មានអន្តរជាតិ ៖ សេចក្ដីរាយការណ៍ ពីទូរទស្សន៍ ដែលគាំទ្រក្រុមហាម៉ាស់ បានឲ្យដឹងថា ការ ទម្លាក់ គ្រាប់បែកយ៉ាងទម្ងន់ និង ជាបន្ដបន្ទាប់ នៅភាគខាងជើងតំបន់ហ្គាសាបានបន្ថែម កម្តៅកាន់ តែខ្លាំងថែមទៀត បន្ទាប់ពីយន្តហោះសង្រ្គាម អ៊ីស្រាអែល បានវាយប្រហារ ចំអគារលំនៅដ្ឋានកម្ពស់ ១៤ជាន់ ដោយប្រើប្រាស់ គ្រាប់មីស៊ីលធុនធ្ងន់ចំនួន ៤គ្រាប់។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាម សម្ដីរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅតំបន់ហ្គាសា ថាមនុស្សប្រហែលជា ២៥នាក់ ដែល ភាគច្រើន ក្នុងចំណោមពួកគេជាវេជ្ជបណ្ឌិត និង អ្នកសារព័ត៌មាន បានរងរបួស នៅក្នុងការវាយ ប្រ ហារ យ៉ាងចាស់ដៃ ទៅលើអគារលំនៅដ្ឋាន ខាងលើនេះ ដែលជាលំនៅដ្ឋាន ជាប់ៗគ្នា ១០០ ល្វែង និងហាងចំនួន ១៥០។
ប្រភពពីសាក្សី ដែលឃើញហេតុការណ៍ ផ្ទាល់ភ្នែក បានអោយដឹងថា គ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់បាន បាញ់ចេញពីយន្ដហោះ សង្គ្រាមគ្មាន មនុស្សបើក របស់អ៊ីស្រាអែល និងបន្ទាប់ពីនោះគ្រាប់ ធុន ធ្ងន់ ចំនួន ៤ គ្រាប់ បានបាញ់ប្រហារទៅ លើអាគារធំ មួយក្លាយជាផេះតែម្ដង។ ខណៈពេលនោះ ឡាន ពេទ្យ បានប្រញាប់ប្រញ៉ាល់ ចូលទៅក្នុងកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសៅរិ៍ សប្តាហ៍មុន យន្ដហោះសង្គ្រាមអ៊ីស្រាអែល បាន បើកការ វាយប្រហារទៅលើទីក្រុងរីម៉ល តំបន់ ហ្គាសា និង បានបន្សល់ទុកជនរងគ្រោះ រាប់សិបនាក់ ហើយ នេះ ជាលើកទី២ ហើយសម្រាប់ការ វាយប្រហារ របស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់ប្រជាជន នៅក្នុងតំបន់ខាងលើនេះ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ