CamNews

ដុតសម្លាប់ខ្លួន ដើម្បីទាមទារសិទ្ធិ ពីរដ្ឋាភិបាលចិន

ចិន៖ ក្រុមអ្នកសិទ្ធិមនុស្ស បាននិយាយថា មានជនជាតិទីបេ ២នាក់ទៀតហើយ បានដុត
សម្លាប់ខ្លួន នៅទិសនិរតី ប្រទេសចិន។

យោងតាមបណ្តាញសារពត៌មាន   voanews   បានឱ្យដឹងថា   មានស្រ្តីជនជាតិទីបេ និង
លោកសង្ឃទីបេម្នាក់ អាយុ ២១ឆ្នាំ  បានដុតសម្លាប់  នៅម៉ោង ២: ៣០នាទី  នៅក្នុងខេត្ត
Sichuan ប្រទេសចិន កាលពីថ្ងៃអង្គារ ម្សិលមិញ។ ការដុតខ្លួននោះ  បណ្តាលឱ្យស្រ្តីទីបេ
ម្នាក់   បានស្លាប់បាត់បង់ជីវិត។ ចំណែកលោកសង្ឈទីបេម្នាក់ទៀត  រងរបួសធ្ងន់  ដោយ
មានការសង្រ្គោះទាន់ពេលវេលា។

គួររំលឹកដែរថា នេះមិនមែនជាលើកទី១ ទេ  ដែលជនជាតិទីបេទាំងនេះ  បានដុតសម្លាប់
ខ្លួន ដើម្បីប្រឆាំងនូវការគាបសង្កត់ និងទាមទារសិទ្ធិសេរីភាព ពីរដ្ឋាភិបាលចិន៕

ដោយ៖ វណ្ណៈ
ប្រភព៖ voanews


Tags: Social Tibetans Self-Immolate China